ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុន Huawei ជួយបណ្តុះបណ្តាល និងនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យក្រុម ហ៊ុន Huawei បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-24_09-32-55-3-1024x884.jpg)
សម្តេចតេជោ ហ៊ុន សែន បានស្នើឡើងបែបនេះទៅកាន់លោក Li Baifeng អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Huawei និងជាប្រធានក្រុមការងារ Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឱកាសអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យលោក Li Baifeng បន្តធ្វើការជាមួយនឹងលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងជួយបណ្តុះបណ្តាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/photo_2022-03-24_09-32-55-6-1024x682.jpg)
ចំណែក លោក Li Baifeng បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោដែលបានគាំទ្រក្រុមហ៊ុនរបស់លោកក្នុងរយៈពេលជាង ២៣ ឆ្នាំកន្លងមក និងផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុនអនុញ្ញាតឲ្យក្រុមហ៊ុនចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យា វិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងកូវីដ១៩ និងលើវិស័យដទៃទៀត ។
លោក Li Baifeng បានមានប្រសាសន៍ថា វិស័យឌីជីថលនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ហើយនៅកម្ពុជា មានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ ។ ក្នុងន័យនេះ លោកគោរពសុំអនុសាសន៍និងការគាំទ្រពីសម្ដេច ដើម្បីឲ្យក្រុមហ៊ុនអាចចូលរួមអភិវឌ្ឍវិស័យព័ត៌មានវិទ្យានៅកម្ពុជាតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្សការនាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជនប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព ។
នៅក្នុងឱកាសនោះដែរ លោក Li Baifeng ផ្តល់ជូនសម្ដេចតេជោហ៊ុន សែន នៅនូវគ្រឿងបរិក្ខា និងកុំព្យូទ័រចំនួន៥០០គ្រឿង។ គ្រឿងបរិក្ខារទាំងនោះ រួមមានក្តារអេឡិចត្រូនិចសម្រាប់សរសេរដែលអាចតភ្ជាប់ធ្វើការទំនាក់ទំនងតាមវីដេអូខុនហ្វើរិនបានចំនួន ១០០គ្រឿង និងកុំព្យូទ័រចំនួន ៥០០ គ្រឿង ៕
ដោយ ៖ ណារី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត