ព័ត៌មានជាតិ
មន្ត្រី UN មកពិនិត្យកម្លាំងមួកខៀវកម្ពុជាមួយកងធំថ្មីទៀតដើម្បីបញ្ជូនចូលរួមបេសកកម្មនៅអាហ្វ្រិកកណ្តាល
ក្រុមមន្ត្រី៤រូបមកទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច កំពុងប្រើប្រាស់ពេលចំនួន៥ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា នៅកម្ពុជា ដើម្បីធ្វើការងារត្រួតពិនិត្យ និងវាយតម្លៃការរៀបចំមធ្យោបាយសម្ភារគ្រឿងបំពាក់កងកម្ទេចគ្រឿងផ្ទុះ និងវាយតម្លៃសមត្ថភាពកងកម្ទេចគ្រឿងផ្ទុះកម្ពុជា១កងថ្មី ដើម្បីស្នើបញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
បន្ទាប់ពីចុះត្រួតពិនិត្យសម្ភារគ្រឿងបំពេញ និងការហ្វឹកហ្វឺនបង្ហាញសមត្ថភាពកងកម្ទេចគ្រឿងផ្ទុះ១កងធំ នៅសាលាហ្វឹកហ្វឺកហ្វឺនACOខេត្តកំពង់ស្ពឺ លោក Adler Cardoso Ferreira ប្រធានក្រុមការងារផ្នែករក្សាសន្តិភាពមកពីស្នាក់កណ្តាលអង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរកងកម្លាំងកម្ទេចគ្រឿងផ្ទុះEODកម្ពុជា ដែលជាកងថ្មីមានសមត្ថភាពជំនាញវិជ្ជាជីវៈ និងចេះប្រើប្រាស់សម្ភារគ្រឿងបំពាក់កម្ទេចគ្រឿងផ្ទុះច្បាស់លាស់ ស្របតាមលក្ខខ័ណ្ឌតម្រូវការរបស់អង្គការសហប្រជាជាតិUN។
លោកនាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា កងថ្មី ដែលជាកងកម្ទេចគ្រឿងផ្ទុះEOD សរុបមានចំនួន៩៨នាក់ ក្នុងនោះ មានកងកម្លាំងគាំទ្រថ្នាក់ជាតិចំនួន៣នាក់ផងដែរនោះ ត្រូវបាន ក្រុមមន្ត្រីមកពីUN ចំនួន៤រូប ធ្វើការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពជំនាញវិជ្ជាជីវៈប្រើប្រាស់សម្ភារកម្ទេចគ្រឿងផ្ទុះ EOD និងត្រួតពិនិត្យសំភារៈគ្រឿងបំពាក់នានា ធ្វើរបាយការណ៍រាយការណ៍បញ្ជូនទៅស្នាក់កណ្តាលUN ដើម្បីរៀបចំកងEODថ្មី ១កងនេះ បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUN រដ្ឋធានី ប៊ែងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាលបន្ថែមទៀតនៅក្នុងអំឡុងត្រីមាសទី៣ ក្នុងឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ សែម សុវណ្ណនី ក្នុងនាមជាអនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងថា កម្ពុជា បានបញ្ជូនទ័ពមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាពUN នៅតំបន់ BRIA សាធារណៈរដ្ឋអាហ្វ្រិកកណ្តាលលើកដំបូងនៅឆ្នាំ២០១៥ មកដល់ឆ្នាំ២០២២ គឺកម្ពុជា បានបញ្ជូនទ័ពមួកខៀវប្តូរវេនប្រចាំឆ្នាំ១ឆ្នាំម្តងមានចំនួនជាង២០០នាក់បានចំនួន៨លើក ដោយឡែកការបញ្ជូនប្តូរវេនលើកទី៨ក្នុងឆ្នាំ២០២២នេះ ភាគីUN បានស្នើកម្ពុជា បន្ថែមកងកម្លាំងចំនួន១៥នាក់បន្ថែមទៀត ដើម្បីពង្រឹកបេសកកម្មដូចជា សាងសង់សំណង់ផ្តេក សាងសង់សំណង់បញ្ឈរ ដោះមីន កម្ទេចគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជីកអណ្តូងទឹក ជួយជនស៊ីវិលផ្នែកមនុស្សធម៌ និងការពារជនស៊ីវិល នៅតំបន់មានជម្លោះសង្គ្រាមនៅតំបន់BRIAជាដើម។
សូមបញ្ជាក់ថា កម្ពុជា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២នេះបានបញ្ជូនកងកម្លាំងសរុបជាង៨០០០នាក់ ក្នុងនោះមាននារីចំនួន៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ប្រទេស ដោយឡែកនៅក្នុងឆ្នាំ២០២២នេះ កម្ពុជា មានកងទ័ពមួកខៀវចំនួនជិត៨០០នាក់កំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងប្រទេសម៉ាលី៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ