ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ការមិនអនុញ្ញាតឲ្យលោក កឹម សុខា ចេញទៅប្រជុំនៅក្រៅប្រទេស ជាឆន្ទានុសិទ្ធិរបស់តុលាការ
កាលពីថ្ងៃម្សិលមិញ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលស្នើសុំទៅចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំមួយនៅប្រទេសអាល្លឺម៉ង់។ ប៉ុន្តែតុលាការ បានអនុញ្ញាតឲ្យលោក កឹម សុខា អាចចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីមានការបដិសេធយ៉ាងដូច្នេះ មេធាវីម្នាក់របស់លោក កឹម សុខា បានបង្ហាញការសោកស្ដាយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែមីនានេះថា ការដែលមិនអនុញ្ញាតឲ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សប្រឆាំង ទៅចូលរួមកិច្ចប្រជុំដោយផ្ទាល់នៅក្រៅប្រទេស គឺជាការអនុវត្តនីតិវិធីរបស់តុលាការ ហើយការសម្រេចបែបណានោះ ក៏ជាឆន្ទានុសិទ្ធិរបស់តុលាការដែរ។ ម្យ៉ាងវិញទៀតលោក កឹម សុខា នៅជាប់លក្ខខណ្ឌមួយចំនួនរបស់តុលាការ ដែលរួមមាន៖ ទីមួយ.ហាមប្រាមមិនឲ្យធ្វើនយោបាយ, ទីពីរ. ហាមប្រាមមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងយ៉ាងដូច្នេះថា «អាហ្នឹងជាការអនុវត្តនីតិវិធីរបស់តុលាការ ហើយការសម្រេចយ៉ាងណា វាជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយសារគាត់នៅជាប់លក្ខខណ្ឌរបស់តុលាការទីមួយ គឺហាមប្រាមធ្វើនយោបាយ ទីពីរ គឺហាមប្រាមមិនឲ្យធ្វើដំណើរ ចេញទៅក្រៅប្រទេស ហើយបើគាត់ចង់ចេញគឺត្រូវសុំទៅតុលាការ ហើយបើតុលាការមើលទៅថា វាមានហានិភ័យក្នុងការចេញទៅប៉ះពាល់ ដល់ដំណើរការនីតិវិធីសំណុំរឿង ដែលកំពុងតែស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ អាហ្នឹងក៏គេមិនឲ្យចេញដែរ អញ្ចឹងគេអនុញ្ញាតឲ្យតាម Zoom បើសិនជាគាត់ចង់ចូលរួមប្រជុំដូចមិនមានបញ្ហាអីទេតាម Zoom ទៅ ចាំបាច់អីចេញទៅផ្ទាល់»។
ជាមួយគ្នានេះលោក ជិន ម៉ាលីន ក៏បានលើកឡើងដែរថា ប្រសិនបើគោលបំណងពិតប្រាកដរបស់លោក កឹម សុខា គ្រាន់តែចង់ចូលរួមក្នុងកិច្ចប្រជុំនោះ ដូចជាមិនគួរទោមនស្សជាមួយនឹងការសម្រេចរបស់តុលាការទេ ពីព្រោះតុលាការបានអនុញ្ញាតឲ្យចូលរួមប្រជុំ តាមអនឡាញហើយនោះ។ ម្យ៉ាងក្នុងបរិទនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏កិច្ចប្រជុំជាច្រើនត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ហើយទទួលបានលទ្ធផល ដូចគ្នាដែរ។ បន្ថែមពីនេះលោក ជិន ម៉ាលីន ចោទជាសំណួរថា តើលោក កឹម សុខា មានបំណងអ្វីផ្សេង?៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច