ព័ត៌មានជាតិ
ម្ចាស់សណ្ឋាគារនិងពលរដ្ឋ៤៤គ្រួសារ យល់ព្រមឲ្យអាជ្ញាធររតនគីរី អភិវឌ្ឍន៍ជុំវិញរមណីយដ្ឋានបឹងកន្សែង
ម្ចាស់សណ្ឋាគារទែរ៉ូនិងប្រជាពលរដ្ឋចំនួន៤៤គ្រួសារទៀត ដែលបានជំទាស់នឹងគម្រោងកែលម្អអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែង ក្រុងបានលុងនោះបានស្ម័គ្រចិត្តរុះរើសំណង់ តូប សំយាបផ្ទះចេញពីចំណីផ្លូវ ហើយបន្ទាប់ពីមានការសម្របសម្រួលពីលោក ថង សាវុន អភិបាលខេត្តរតនគិរីរួចមក។
លោក ថង សាវុន ដែលបានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង កាលពីថ្ងៃទី១៤ធ្នូកន្លងទៅនេះ បានមានប្រសាសន៍ថា គម្រោងកែលម្អអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ មានពលរដ្ឋសរុបចំនួន៤៥គ្រួសារ ដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះ ក្នុងកម្រិតជាក់ស្តែងប៉ះពាល់របង តូប និងសំយាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ។ លោកបានបន្តទៀតថា ក្នុងចំណោមពលរដ្ឋ៤៥គ្រួសារ មាន៤៤គ្រួសារ បានសាទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្តរុះរើសំណង់ តូប សំយាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
លោកបានបន្ថែមទៀតថា ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ០១ទីតាំងឈ្មោះសណ្ឋាគារទែរ៉ូ បានជំទាស់មិនព្រមសហការជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។ លោកអភិបាលខេត្ត បានបន្ថែមទៀតថា ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែងទើបលោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា គម្រោងខាងលើនេះ ប៉ះពាល់តែផ្នែកខ្លះនៃរបងសណ្ឋាគាររបស់លោកស្រីប៉ុណ្ណោះ ពុំមានការប៉ះពាល់ទៅលើសំណង់រឹងជាអគារសណ្ឋាគារ ដែលឈានដល់ការវាយកម្ទេចដូចជាការលើកឡើង តាមបណ្តាញសង្គមfacebookរបស់ម្ចាស់សណ្ឋាគារទែរ៉ូនោះឡើយ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?