Connect with us

ព័ត៌មានជាតិ

លើភ្នំបូកគោមានកន្លែងកម្សាន្តច្រើនដែលមនុស្សភាគច្រើនមិនដឹង?

បានផុស

នៅ

ភ្ញៀវទេសចរ ភាគច្រើនមិនបានដឹងពីតំបន់ទេសចរណ៍នៅលើភ្នំបូកគោអស់នោះទេ។ អ្នកខ្លះបានស្គាល់ ឬទៅដល់តែត្រឹមរូបសំណាកលោកយាយម៉ៅ វត្តសំពៅប្រាំ និងសណ្ឋាគារសុខា អូតែលបូកគោប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅលើភ្នំបូកគោ នៅមានកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សុភក្ត្រា នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុនសុខាអូតែល បានលើកឡើងថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ​ឬឧទ្យាន​ជាតិ​បូកគោ មានកន្លែងកម្សាន្តច្រើន ប៉ុន្តែភ្ញៀវទេសចរភាគច្រើន មិនបានទៅដល់ និងស្គាល់កន្លែងទាំងអស់នោះទេ។

លោកបញ្ជាក់ថា នៅលើភ្នំបូកគោ មានកន្លែងកម្សាន្តស្អាតៗដូចជា វប្បធម៌ប្រវត្តិសាស្ត្រ ១០០ឆ្នាំ​ តំបន់ជំនឿសាសនា ចូលព្រៃមើលទេសភាព មើលបឹងលើកំពូលភ្នំ ដំណាក់ស្លាខ្មៅ កាស៊ីណូចាស់ ឡឺបូកគោ ផាឡេស រូបសំណាក់លោកយាយម៉ៅ វត្តសំពៅប្រាំ វាលស្រែ ៥០០ វាលស្រែ ១០០ ជាដើម។

លោក សុភក្ត្រា បញ្ជាក់ថា ដើម្បីដឹងប្រវត្តិទីតាំងនីមួយៗ ត្រូវចំណាយពេលប្រហែល ៤០នាទី ក្នុងការស្វែងយល់។  

លោកបន្ថែមថា ភ្ញៀវទេសចរជាតិ ភាគច្រើនមិនសូវបានដើរកម្សាន្តសព្វកន្លែងនោះទេ។ ចំណែកភ្ញៀវទេសចរបរទេសដើរបានច្រើនជាង ដោយសារពួកគេសម្រាកនៅលើភ្នំ២យប់ ក្នុងការស្វែងយល់កន្លែងកម្សាន្តនានា។

បន្ថែមលើនេះ លោក សាយ សុភក្រ្តា បានសង្កត់ធ្ងន់ថា នៅសណ្ឋាគារសុខា អូតែល មានអ្នកបច្ចេកទេសណែនាំពីតំបន់ទេសចរណ៍នានា នៅលើភ្នំបូកគោ ប៉ុន្តែភ្ញៀវទេសចរជាតិយើង មិនសូវបានចូលសួរព័ត៌មាននោះទេ ដែលជាទម្លាប់ពួកគេជិះឆ្វែលមួយជុំហើយ ក៏ត្រឡប់ទៅវិញ។ អ្នកជំនាញរូបនេះ ជំរុញឲ្យភ្ញៀវទេសចរទាំងអស់ ចូលសួរព័ត៌មាននៅក្នុងសណ្ឋាគារ ដើម្បីទទួលបានការណែនាំបន្ថែម អំពីតំបន់ទេសចរណ៍ ដ៏សម្បូរបែបនេះលើភ្នំនេះ។

សូមបញ្ជាក់ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ​ឬឧទ្យាន​ជាតិ​បូកគោ ​មាន​ចម្ងាយ​ប្រមាណ ១១ ​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ទៅកាន់​ជើងភ្នំ និង​ចម្ងាយ ៣២ ​គីឡូម៉ែត្រ ​ពី​ជើងភ្នំ​ដល់​កំពូលភ្នំ​។

បើ​តាមអ្នកឧកញ៉ា សុខ គង់ បានឱ្យ​ដឹងថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោនេះ មាន​ផ្ទៃដី​ប្រមាណ ១៤០ ០០០ ​ហិកតា ប៉ុន្តែ​មានតែ​ផ្ទៃដី ៣ម៉ឺន​ហិកតា​ប៉ុណ្ណោះ​ សម្រាប់​យកមក​អភិវឌ្ឍ​៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៥៤ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម