ព័ត៌មានជាតិ
ទឹកពិសាឋានសួគ៌បូកគោ ទឹកពិសាគុណភាពខ្ពស់សម្រាប់សុខភាព និងសម្រស់មនុស្សគ្រប់វ័យ
ការរក្សាសំណើមក្នុងខ្លួន មានសារៈសំខាន់សម្រាប់សុខភាពនិងសុខុមាលភាព ព្រោះវាជួយរក្សាកម្រិតថាមពល បង្កើនសមត្ថភាពផ្លូវចិត្តនិងរាងកាយ ជួយដល់ការរំលាយអាហារ បង្កើនសុខភាពស្បែកនិងសម្រស់របស់លោកអ្នក។

ទឹកពិសាឋានសួគ៌បូកគោ ត្រូវបានផលិត និងវេចខ្ចប់នៅក្នុងសហគ្រាសផលិតទឹកពិសានៅលើភ្នំបូកគោ ដែលមានរយៈកម្ពស់១,០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាប្រភពទឹកស្អាតមិនមានសារធាតុពុលនិងមេរោគផ្សេងៗ ហើយល្អចំពោះសុខភាពមនុស្សគ្រប់វ័យ។
លោក សៅ សារិន នាយកចាត់ការទូទៅស្ដីទីសណ្ឋាគារឋានសួគ៌សុខា បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៥ មីនានេះថា “លក្ខណៈពិសេសរបស់ “ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ នៅលើកំពូលភ្នំបូកគោ ដែលមានរយៈកម្ពស់១.០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម”។ លោកបានបន្តថា “ប្រសិនបើទឹកពិសាចេញ ពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ ដែលមិនមានសារធាតុគីមីឡើយ”។


លោក សៅ សារិន បានបន្តឱ្យដឹងថា តាមការសិក្សារបស់អ្នកជំនាញការមកពីប្រទេសម៉ាឡេស៊ី បានការកោតសរសើរ និងទទួលស្គាល់ចំពោះគុណភាព នៃទឹកពិសាឋានសួគ៌បូកគោយ៉ាងខ្លាំង ដោយសារតែទឹកពិសារបស់យើង មានប្រភពមកពីប្រភពទឹកដែលមាននីវ៉ូខ្ពស់ មិនមានសារធាតុគីមីនានាហូរចូលឡើយ។ លោកបន្តថា ដោយសារភ្នំបូកគោមានកម្ពស់ខ្ពស់ ហេតុនេះផ្ទៃបឹងផ្ទុកទឹករបស់យើងស្រូបយកតំណក់ទឹកភ្លៀងស្អាត ដែលជាទឹកមិនរងការបំពុលពីផ្សែងបំពុល និងសារធាតុគីមីផ្សេងៗឡើយ។
កម្រិត PH៨ របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺបេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឱ្យសម្ពាធឈាមដំណើរបានល្អ។ តាមការសិក្សា កម្រិតPHលើសពី៧ ត្រូវបានគេទទួលស្គាល់ថា ជាទឹកអាល់កាលីន ដែលល្អសម្រាប់សុខភាព ព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងខ្លួនយើង។
ទឹកពិសាឋានសួគ៌បូកគោជាទឹកពិសា ដែលទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកពិសា។ គ្រប់ជំហាននៃការផលិត ត្រូវបានដំណើរការដោយយ៉ាងល្អ និងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវបានផលិតដោយដោយប្រព័ន្ធចម្រុះ Reverse Osmosis និងសម្លាប់មេរោគដោយ UV និងOzone និងតាមការតម្រូវនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសារប្រកប ដោយអនាម័យនិងគុណភាពខ្ពស់ ISO 9001-2015 ជាទឹកពិសាដែលមានគុណភាពទទួលស្គាល់តាមកម្រិតស្តង់ដារអន្តជាតិHACCP។
ទឹកពិសាឋានសួគ៌បូកគោមានបួនចំណុះ គឺចំណុះ៣៣០មីលីលីត្រ ៥០០មីលីលីត្រ១៥០០មីលីលីត្រ និង២០លីត្រ។ រោងចក្រផលិតទឹក ត្រូវបានសាងសង់នៅលើភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត ដោយប្រើប្រាស់នូវខ្សែចង្វាក់ផលិតកម្ម ទំនើបនិងបច្ចេកវិទ្យាខ្ពស់បំផុត។
លោក សៅ សារិន បានឲ្យដឹងទៀតថា ខ្សែចង្វាក់ផលិតកម្មនេះបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ ២០១៧ មានសមត្ថភាពផលិតទឹកពិសាបានជាមធ្យម ចំនួន១.២០០កេសក្នុងមួយថ្ងៃ សម្រាប់ចំណុះ៥០០មល និង៣៣០មល។ សម្រាប់ចំណុះ១៥០០មល ជាមធ្យមផលិតបានចំនួន១.២០០ដបក្នុងមួយថ្ងៃ។ លោកអ្នកអាចរកទិញទឹកពិសាឋានសួគ៌បូកគោ ពីក្រុមហ៊ុនដោយផ្ទាល់សម្រាប់ការប្រើប្រាស់ ក្នុងការិយាល័យ គេហដ្ឋាន ឬហាងលក់ទំនិញរបស់លោកអ្នកតាមរយៈលេខ088 94 94 614។ ទឹកពិសាឋានសួគ៌បូកគោ ទឹកពិសាគុណភាពខ្ពស់! សក្ដិសមបំផុតសម្រាប់កុមារនិងមនុស្សពេញវ័យ៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត