Connect with us

ព័ត៌មានជាតិ

កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា  រួមគ្នាលើកកម្ពស់ការអភិវឌ្ឍជំនាញដល់យុវជនតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ

បានផុស

នៅ

ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាគម្រោងនៃគម្រោងភាពជាដៃគូអង្គការអន្តរជាតិការងារ-ប្រទេសចិន ដើម្បីពិនិត្យលទ្ធផលរបស់គម្រោងដែលបានអនុវត្តកន្លងមក និងពិនិត្យលើពង្រាងផែនការសកម្មភាព ដើម្បីអនុម័តដាក់ឱ្យអនុវត្តក្នុងឆ្នាំនេះស្តីអំពីការពង្រឹងការអភិវឌ្ឍជំនាញ តាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាគម្រោងនៃគម្រោងភាពជាដៃគូអង្គការអន្តរជាតិការងារ-ប្រទេសចិន នៅពីព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារភ្នំពេញ លោក ថង សាម៉ុន ទីប្រឹក្សាអមក្រសួង និងជាអគ្គនាយករងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គម្រោងនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយផ្តល់ការណែនាំជាយុទ្ធសាស្រ្ត និងបច្ចេកទេស ក៏ដូចជាអភិបាលកិច្ចសម្រាប់គម្រោង។ ម្យ៉ាងទៀត ដើម្បីធានាថា អាទិភាពរបស់គម្រោងនឹងនៅតែមានសង្គតភាពជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍ និងអាទិភាពនានារបស់រដ្ឋាភិបាល ដែលមានតួនាទីសំខាន់ៗដូចជា ចាត់តាំងជនបង្គោលសម្រាប់សម្របសម្រួល និងធ្វើការជាមួយអង្គការអន្តរជាតិខាងការងារក្នុងការអនុវត្តសកម្មភាពរបស់គម្រោង លើកកម្ពស់គុណតម្លៃរបស់គម្រោងជាមួយបណ្តាញនានា ដើម្បីស្វែងរក និងបង្កើតកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងត្រួតពិនិត្យ និងពិភាក្សាលើការអនុវត្តមេរៀនដែលបានរៀន បញ្ហាប្រឈម និងដំណោះស្រាយនានាជាដើម។

លោក Graeme Buckley នាយកប្រចាំប្រទេសអង្គការអន្តរជាតិខាងការងារ (ILO) បានបញ្ជាក់ថា សម្រាប់ផែនការសកម្មភាពឆ្នាំ២០២២ របស់គម្រោងភាពជាដៃគូអង្គការអន្តរជាតិខាងការងារ-ប្រទេសចិន នឹងផ្តោតលើ២ផ្នែកសំខាន់ៗ រួមមាន ទី១.ការពង្រឹងទៅលើការអភិវឌ្ឍជំនាញក្នុងប្រទេសកម្ពុជា និងទី២.ការពង្រឹង និងពង្រីកផ្នែកសេវាកម្មការងារសាធារណៈ ដើម្បីចូលរួមចំណែកឱ្យយុវជនគ្រប់រូបមានមុខរបរ ឬជំនាញមួយសមរម្យ និងច្បាស់លាស់ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ហើយនឹងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។

គួរបបញ្ជាក់ថា សម្រាប់ការងាររបស់អង្គការអន្តរជាតិខាងការងារដែលបានអនុវត្ត និងកំពុងអនុវត្ត គឺផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ការពង្រឹងផ្នែក Digital TVET ការពង្រីកសេវាការងារ និងលើកកម្ពស់ព័ត៌មានទីផ្សារការងារ ការវាយតម្លៃសមត្ថភាពការសិក្សាដែលមានពីមុន ការងារ និងជំនាញបៃតងការចូលរួមក្នុងការអនុវត្តកម្មវិធីហ្វឹកហ្វឺនកូនជាង គាំទ្រ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបង្កើតបណ្តាញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសចិន៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ២៨ នាទីutes មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ៥២ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម