ព័ត៌មានជាតិ
ទុស្សេខ្សែភ្លើងឆេះផ្ទះឈើមួយខ្នងនៅក្រុងប៉ោយប៉ែតបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង
ផ្ទះឈើមួយខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៥ ខែមីនា ស្ថិតនៅភូមិ និមិត្ត ៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវរងការបំផ្លាញទាំងស្រុង ហើយមិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ។
គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដឹកនាំដោយលោកគាតហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះមានឈ្មោះ ប៉ិក ផាន អាយុ៧៥ឆ្នាំ រស់នៅភូមិកើតហេតុ។

ភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ ស្របពេលនោះមានឡានពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ កំលាំងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលពន្លត់អគ្គិភ័យ ក្រុងប៉ោយប៉ែតបាន ចុះជួយសង្គ្រោះពន្លត់អគ្គីភ័យនេះ បានបាញ់ទឹកអស់ចំនួន២ឡានទើបបានរលត់អស់ទាំងស្រុង។

មន្ត្រីជំនាញពន្លត់អគ្គីសភ័យបាននិយាយថា ផ្ទះដែលភ្លើងឆេះនេះគឺមកពីទុស្សេខ្សែភ្លើង ចំណែកទ្រព្យសម្បត្តិវិញ ផ្ទះមួយខ្នង និងទ្រព្យត្តិមាននៅក្នុងផ្ទះម្ចាស់មិនទាន់បញ្ជាក់គិតជាទឹកប្រាក់ប៉ុន្មាននោះទេ៕

អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?