ព័ត៌មានជាតិ
កំពតមានទីតាំងកម្សាន្ត ២៩កន្លែង រង់ចាំទទួលភ្ញៀវទេសចរ ថ្ងៃចូលឆ្នាំខ្មែរខាងមុខ
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានប្រាប់កម្ពុជាថ្មីថា នៅខេត្តកំពតមានទីតាំងកម្សាន្តចំនួន ២៩កន្លែង រង់ចាំទទួលភ្ញៀវទេសចរ មកកម្សាន្តនាឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។

លោក សយ ស៊ីណុល ថ្លែងបែបនេះថា« យើមានរមនីយដ្ឋានទាំងអស់ ២១កន្លែង សហគមន៍ទេសចរណ៍ចំនួន៤ទីតាំង និងរីសតសម្រាប់បោះតង់ជាច្រើន ដែលសរុបទាំងអស់មានចំនួន ២៩ទីតាំង»។
លោកប្រធានមន្ទីរទេសចរណ៍ គូសបញ្ជាក់ថា គោលដៅដែលភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ គឺនៅតំបន់ទឹកឈូ និងរមនីយដ្ឋានបូកគោ។ ក្រៅពីនេះ មានតំបន់ផ្សេងៗទៀតដែលទាក់ទាញភ្ញៀវទេសចរដែរ ដូចជា ទំនប់ម្លិច រមនីយដ្ឋានកំពង់ត្រាច តំបន់កសិទេសចរណ៍ ណាតាយ៉ារីសត សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ដូងទេរ និងតំបន់ទេសចរណ៍ផ្សេងៗមួយចំនួនទៀត។
បើតាមលោក សយ ស៊ីណុល ភ្ញៀវទេសចរ ប្រមាណជាង ៣ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ទៅកម្សាន្តនៅតាមរមនីយដ្ឋាននានា ក្នុងខេត្តកំពត។
កាលពីឆ្នាំ ២០២០ ទោះស្ថិតក្នុងវិបត្តិកូវីដ ខេត្តកំពតទទួលបានភ្ញៀវទេសចរ ប្រមាណជាង ១លាន ៥សែនាក់ និងបានធ្លាក់ចុះ ៥០ភាគរយ នៅឆ្នាំ ២០២១។ ប្រធានមន្ទីរទេសចរណ៍ខេត្ត រំពឹងថា នៅឆ្នាំ ២០២២នេះ ចំនួនភ្ញៀវទេសចរណ៍នឹងកើនឡើងវិញ ក្រោយពីសង្កេតឃើញថា ឥទ្ធិពលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ចុះខ្សោយការឆ្លងរាលដាល។
ខណៈដែលចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែឈានជិតមកដល់ លោក សយ ស៊ីណុល បានលើកឡើងថា ក្រុមការងារលោក បាននិងកំពុងធ្វើការងារធំៗពីរ គឺទី១ ពង្រឹងគុណភាពសេវាកម្ម និងទី២ ជំរុញអនុវត្តវិធានការសុវត្ថិភាពទេសចរ។ លោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំភ្លេចទៅកម្សាន្តកន្លែងទេសចរណ៍ដ៏សម្បូរបែបនៅខេត្តកំពត ដែលពេលនេះ នៅតាមរមនីដ្ឋានមួយចំនួន បានរៀបចំ ដើម្បីត្រៀមទទួលរួចរាល់ហើយ៕
អត្ថបទ៖ ទួន សុផល











-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់