Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រូវការថវិកាជាង២០០លានដុល្លារទៀត ដើម្បីសម្អាតមីន លើផ្ទៃដីជាង៨០០គីឡូម៉ែត្រក្រឡា

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី  លី  ធុជ អនុប្រធានទី១អាជ្ញាធរមីន បានមានប្រសាសន៍ថា កម្ពុជាត្រូវការថវិកាប្រមាណជាង២០០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ធ្វើការបោសសម្អាតមីន និងគ្រាប់បែកគ្រប់ប្រភេទ ដែលនៅសេសសល់លើផ្ទៃដីជាង៨០០គីឡូម៉ែត្រក្រឡា។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានវិស័យសកម្មភាពមីន នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នៅថ្ងៃទី២៥ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេសរដ្ឋមន្ត្រី  លី  ធុជ បានបន្តថា ការងារបោសសម្អាតមីន គឺជាការងារមួយយ៉ាងសំខាន់ណាស់ ក្រោយបញ្ចប់សង្រ្គាមដោយបានចូលរួមចំណែក ដល់កិច្ចគាំពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ អាជ្ញាធរមីន បានដាក់ផែនការ និងអំពាវនាវឲ្យមានការចូលរួមបន្ថែមពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ឱអស់មីនលើទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥។

ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូ​ម៉ែត្រការ៉េ ក្នុងនោះ ប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩​គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង៣៣៣គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ដោយ​សារសំណល់ជាតិផ្ទុះពីសង្រ្គាម៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម