Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ អតីតយុទ្ធជន ជា​ជនពិការ​ជាង​២០០​នាក់

បានផុស

នៅ

តាកែវ ​៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែមីនា ឆ្នាំ​២០២២​នេះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ អតីតយុទ្ធជន ជា​ជនពិការ ប្រភេទ​ក​១ និង​ក​២ ចំនួន ២៦០​នាក់ ក្នុង​ខេត្តតាកែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ជួប​សំណេះសំ​ណា​ល​នា​ឱកាស​នោះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ​លោក រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក អភិបាល​ខេត្តតាកែវ​ដែលជា​ប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តតាកែវ​។ ក្រោយពី​បាន​ស្តាប់​របាយការណ៍​ស្វាគមន៍ របស់​ប្រធាន​សមាគម​អតីត​យុទ្ធជន​ខេត្ត​រួចមក ថ្លែង​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ដ្រី គន់ គីម បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​ខេត្តតាកែវ​ទាំងអស់ ត្រូវតែ​បន្តធ្វើ​នូវ​អំពើ​ល្អ ហើយ​ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដោះស្រាយ​រាល់​ទុក្ខលំបាក​របស់​សមាគម​អតីតយុទ្ធជន​។

ជាមួយគ្នា​នោះ​ដែរ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​បំពេញភារកិច្ច​យ៉ាងសកម្ម និង​ដោយ​ស្ម័គ្រចិត្ត​របស់​ថ្នាក់ដឹកនាំ សមាគម​គ្រប់​ថ្នាក់ ធ្វើ​ឲ្យ​ការងារ​សមាគម​មា​នស​ន្ទុះ​វិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់​និង​បាន​ណែនាំ ឲ្យ​ថ្នាក់ដឹកនាំ​សមាគម​គ្រប់​ថ្នាក់ ត្រូវ​បន្ត​ការចុះ​សួរសុខទុក្ខ អតីត​យុទ្ធជន​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ជីវភាព សុខភាព និង​មាន​វិធាន​ការជួយ​ពួកគាត់​ពេល​មាន​បញ្ហា​ឲ្យ​ទាន់ពេលវេលា​។ ពិសេស​ថ្នាក់ដឹកនាំ សមាគម​អតីតយុទ្ធជន​ខេត្ត ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ ធ្វើជា​សេនាធិការ​ឲ្យ​អភិបាលខេត្ត ធ្វើការ​គ្រប់គ្រង​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋ​ប្រគល់​ឲ្យ​ដើម្បី​បែង​ចែកជា​ឡូត៍ និង​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា កសាង​ផ្ទះ​ជូន​បងប្អូន​សមាជិក​ដែល​អត់​ដី​អត់​ផ្ទះ​។

ចុងបញ្ចប់ លោក​ទេសរដ្ឋមន្ដ្រី គន់ គីម បាន​គូស​បញ្ជាក់​ជូន​អង្គប្រជុំ​ថា អ្វីៗ​ដែល​សមាជិក​អតីតយុទ្ធជន​កម្ពុជា ទទួល​បាន​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ប្រទេស​យើង មាន​សន្តិភាព ហេតុនេះ​ទើប​យើង​ត្រូវ​អរគុណ​សន្តិភាព និង​ដឹងគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ស្ថាបនិក​សន្តិភាព​។​

​សូមបញ្ជាក់ថា អតីតយុទ្ធជន ពិការ ក​១ និង ក​២ ចំនួន ២៦០​នាក់ ក្នុង​ម្នាក់ៗ ថវិកា ១០០,០០០​រៀល ប្រធាន​ប៉ុស្ដិ៍​រដ្ឋបាល ចំនួន ១០០​នាក់ ក្នុង​ម្នាក់ៗ ៥០,០០០​រៀល​ផងដែរ៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងដូនកែវ
ព័ត៌មានជាតិ៣ នាទីutes មុន

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

អាជ្ញាធរជាតិអប្សរា
ព័ត៌មានជាតិ២២ នាទីutes មុន

អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹង​ស្ពានហាលខាងកើតប្រាសាទបេងមាលា ឲ្យរឹងមាំឡើងវិញ

ក្រសួងទេសចរណ៍
ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ៖ ភាពរីកចម្រើននៃការបង្កើត​រោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម១៨ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម