ព័ត៌មានជាតិ
អភិបាលខេត្តកែប អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់មន្ទីរផែនការ
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធីបតីភាពក្នុងពីធីបិទកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់មន្ទីរផែនការរបស់ខេត្ត។
បន្ទាប់ពីលោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បានធ្វើរបាយការណ៍ ស្ដីពី លទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២២រួចមក លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្ត បានអនុវត្តនាពេលកន្លងមក។
លោកបណ្ឌិត មានប្រសាសន៍បន្តថា កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលទ្ធផលការងារ ដែលសម្រេចបាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយលើការងាររបស់មន្ទីរ ដើម្បីបង្ហាញជូនមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធនានា លើការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ការប្រមូលទិន្ន័យមូលដ្ឋាន ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក និងជនងាយរងគ្រោះ ការរធ្វើជំរឿន អង្កេតនានា ឲ្យបានល្អប្រសើរ និងទាន់ពេលវេលា។
លោកបានបន្ថែមទៀតថា ស្ថិតក្នុងបុព្វហេតុ នៃការរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងអ្នកពាក់ពន្ធ័ទាំងអស់ ក្នុងស្មារតីចូលរួមកិច្ចការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងសហការសម្របសម្រួលផ្តល់ទិន្នន័យផ្សេងៗ ដើម្បីកំណត់ឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយភាពច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលក្នុងមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា គោលការណែនាំផ្នែក គោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត និងចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សេង ណារិទ្ធ







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ