Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសាទរ និងគាំទ្រចំពោះបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដែលឲ្យមន្ត្រីបង្ក្រាបបទល្មើសនេសាទខុសច្បាប់

បានផុស

នៅ

ប្រជាពលរដ្ឋ ដែលជាអ្នកនេសាទលក្ខណៈគ្រួសារ បានបង្ហាញការគាំទ្រ និងសាទរបន្ទាប់ពីសម្តេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានដាក់បទបញ្ជាដាច់ខាតដល់អភិបាល​ខេត្ត ​មន្រ្តីពាក់ព័ន្ធ រួមនិងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នាធ្វើការបង្រ្កាប​ឲ្យអស់ នូវបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាទ។

ប្រជាពលរដ្ឋ រស់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ នៃខេត្តបាត់ដំបង បានសាទរ និងគាំទ្រនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ខណៈពួកគាត់ប្រកបរបរនេសាទជាលក្ខណៈគ្រួសារ កំពុងប្រឈមរកត្រី ធ្វើប្រហុកផ្អកលែងបាន ដោយចំនួនត្រីកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែបទល្មើស មានទំហំធំកើនឡើងជាបន្តបន្ទាប់ ហើយមន្ត្រីជំនាញពាក់ព័ន្ធហាក់មិនអើពើក្នុងការបង្ក្រាប។

អ្នកស្រី ហូរ គឹមហោ ជាប្រជានេសាទ នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង បានរៀបរាប់ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះត្រីរកជាលក្ខណៈគ្រួសារ សម្រាប់តែទុកបរិភោគមិនគ្រប់គ្រាន់ផង កុំថាឡើយយកទៅលក់។ អ្នកស្រីបន្តថា រហូតមកដល់ពេលនេះដាក់មង១ដៃ ដែលមានប្រវែង ៧០ ទៅ ៨០ម៉ែត្រ ហើយដាក់ម្ដង ១០ដៃ ក្នុងមួយថ្ងៃមិនបាន ២គីឡូត្រីផងពោល គឺមិនចាំបាច់លក់ទេ​សូម្បីតែទុក​ហូបសឹងមិ​នគ្រាន់ផង។

អ្នកស្រី ហ៊ុំ ស្រី រស់នៅព្រែកទាល់ ឃុំកោះជីវាំង បានលើកឡើងដែរថា ក្រុមប្រជានេសាទរបស់ពួកគាត់តែង ពឹងទៅលើឧប្បករណ៍លួង ឬលបដើម្បីយកទៅដាក់យកត្រី សម្រាប់ដោះស្រាយជីវភាព តែពេលនេះរកតែត្រី សម្រាប់បរិភោគមិនចង់គ្រប់ផង ដោយសាតែក្រុមឈ្មួញប្រើឧប្បករណ៍ធំ ដូចជាបរណរ៉ាវ និងឧប្បករណ៍ខុសច្បាប់ផ្សេងទៀត ដែលមានប្រវែងរាប់សិបគីឡូម៉ែត្រ បានចាប់បំផ្លាញគ្មានសល់ ហើយគ្មានអ្នកបង្រ្កាប។

ចំណែកអ្នកស្រី ហេង ចំប៉ី រស់នៅភូមិឃុំជាមួយគ្នាខាងលើ បានលើកឡើងថា «រូបខ្ញុំក៏ដូចជាអ្នកភូមិបណ្តែតទឹក ក្នុងឃុំកោះជីវាំងទាំងអស់ ពេលលឺសម្តេច ហ៊ុន សែន ដាក់បទបញ្ជាបែបនេះ ពួកខ្ញុំសប្បាយចិត្តណាស់ ពេលលឺសម្លេចសម្តេច ពួកខ្ញុំខ្លះអររំភើបពេកស្ទើរហូរទឹកភ្នែក ដោយមិនដឹងខ្លួនទៀតផង»។

ពាក់ព័ន្ធនឹងការលើកឡើង របស់ប្រជានេសាទខាងលើនេះ លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍ បានលើកឡើងថា ក្រោយទឹកទន្លេសាប បានស្រកចុះប្រនេសាទ ក៏រកត្រីសម្រាប់ធ្វើប្រហុកទុក សម្រាប់រដូវច្រូតកាត់មិនចង់បានផង ដោយម្នាក់ៗនាំគ្នារកសន្សំបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈដែលអ្នកប្រើឧប្បករណ៍ស្បៃខុសច្បាប់ បានចាប់យកស្ទើរគ្មានសល់។ មកដល់ថ្ងៃទី ២៤-២៥ ខែមីនានេះ នៅតែមានឧប្បករណ៍នេសាទខុសច្បាប់ នៅព្រោងព្រាតចាប់ពីក្នុងដងស្ទឹងសង្កែ រហូតដល់បឹងទន្លសាប ហើយនៅមិនទាន់មានសមត្ថកិច្ចណា ចុះមកបង្ក្រាបនៅឡើយ ដែលធ្វើឲ្យប្រជានេសាទ មិនសប្បាយចិត្តឡើយ។

លោកបន្តថា ការប្រទះឃើញបទល្មើសខាងលើនេះ ស្របពេលមានវត្តមាន លោកអនុប្រធានអាជ្ញាធរបឹងទន្លេសាបម្នាក់ បានចុះស្រាវជ្រាវ និងពិនិត្យលើបទល្មើសទំហំធំជាក់ស្តែង និងប្រៀបធៀបទៅលើឧប្បករណ៍របស់ប្រជានេសាទ ដែលប្រកបជាលក្ខណៈគ្រួសារ ព្រមទាំងបានសំណេះសំណាលជាមួយប្រជានេសាទផងដែរ។

យ៉ាងណាក៏ដោយ លោកអនុប្រធានអាជ្ញាធរបឹងទន្លេសាបរូបនេះ មិនទាន់អាចផ្តល់បទសម្ភាសន៍ឲ្យកម្ពុជាថ្មីនៅឡើយ ដោយលោកបានមានប្រសាសន៍តបថា ពេលនេះលោកមិនទាន់ប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយនៅឡើយ ដោយកំពុងស្ថិតក្នុងការស្រាវជ្រាវ ត្រួតពិនិត្យនៅឡើយ។

ពាក់ព័ន្ធបទល្មើសខាងលើលោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់អ្នកយកព័ត៌មានថា​លោកទើបបានចូលរួមប្រជុំ ជាមួយលោក​អភិបាលខេត្តបាត់ដំបង និងស្ថាប័នពាក់ព័ន្ធ​កាលពីរសៀល​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២។ បើទោះបីយ៉ាងណា នៅក្នុងអង្គប្រជុំលោកអភិបាលខេត្ត បានព្រមានដល់មន្ត្រីរាជការ ដែលពាក់ព័ន្ធនឹងបទល្មើស ត្រូវដកខ្លួនចេញជាបន្ទាន់ ផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម