Connect with us

ព័ត៌មានជាតិ

​អាកាស​យានដ្ឋាន​បាត់ដំបង​ គ្រោង​ស្ដារ​ឡើង​វិញ​ទៅ​ជាលំដាប់​ 4C​ ក្រោយទុកចោល​ជាង ៣ ទសវត្សរ៍

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា​​គ្រោងស្ដារអាកាសយានដ្ឋានខេត្តបាត់ដំបង(ព្រលានយន្តហោះវាលបែកចាន) ឡើងវិញទៅជាលំដាប 4C បន្ទាប់ពីផ្អាកដំណើរការទាំងស្រុងជាង ៣ ទស្សវត្សរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានស្ថាបនា​ឡើង​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ លើទំហំ​ដីជិត​១ម៉ឺនហិកតា​បានដាក់ឲ្យ​ដំណើរការនៅឆ្នាំ១៩៦៨ ដោយ​មានជើងហោះហើរ​រវាងភ្នំពេញ-បាត់ដំបង។ ដោយសារតែចូលក្នុងភ្លើងសង្គ្រាម​ក្នុង​របប​ប៉ុល​ពតរវាងឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩ ព្រលានយន្តហោះ​នេះបានផ្អាកដំណើរការទាំងស្រុង។

ក្រោយរបបខ្មែរក្រហមដួលរលំ ព្រលាននេះបានបើកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់តែយោធា​ប៉ុណ្ណោះ ក្រោយមកទៀតនៅឆ្នាំ ១៩៩១ ចំណតអាកាសយានដ្ឋាននេះ បានបិទដំណើរការទាំង​ស្រុង​រហូតដល់បច្ចុប្បន្ន។​

លោក សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ការស្ដារ​ឡើងវិញ​នូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអា​កាស​យានដ្ឋានប្រភេទ 4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួល​ដល់ក្រុម​ហ៊ុន​អាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទAirbus ឬBoeing អាចបើកជើងយន្តហោះ​មកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។

លោករដ្ឋលេខាធិការបានបន្តទៀតថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវ​ដោះស្រាយ ដូចជាបញ្ហាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការ​ពង្រីក​ផ្លូវRunwayបន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុក​ចោល​រាប់ឆ្នាំមកហើយ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានគាំទ្រដល់​ការអភិវឌ្ឍអាកាសយានដ្ឋាននេះ​ទៅជា​ប្រភេទ4C ដើម្បីធ្វើឲ្យទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់​មកខេត្ត​បាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ4C ចេញជារូបរាង ជាសមិទ្ធផលកើតចេញមក។

យ៉ាងណាក៏ដោយលោកអភិបាលខេត្តបានស្នើឱ្យមានការសិក្សាឲ្យច្បាស់លាស់អំពីគម្រោងនៃការពង្រីកផ្លូវ​ Runway ដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ។

លោកអភិបាលខេត្តបានសន្យាថា ក្នុងនាមរដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះ​ស្រាយ​បញ្ហានានាដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបង ដើម្បី​ឲ្យ​អាកាស​យានដ្ឋាននេះលិចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៤ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម