ព័ត៌មានជាតិ
ឥណ្ឌាចុះ MOU ទទួលជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសីរបស់កម្ពុជា
អាជ្ញាធរជាតិ សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដើម្បីឈានទៅរកការជួសជុល និងសង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលកសាងឡើងពីថ្មភក់ដែលចាស់ទ្រុឌទ្រោម ហើយកំពុងរងការខូចខាតនោះ ឱ្យរឹងមាំឡើងវិញ។

លោក ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានឱ្យដឹងក្រោយពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ច គាំពារនិង អភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ(ICC Angkor) នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោកជំទាវបណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លើគម្រោងជួសជុល និង សង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលចាស់ទ្រុឌទ្រោម និងកំពុងរងការខូចខាតឱ្យមាននិរន្តរភាពប្រសើរឡើងវិញ។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ (អាយស៊ីស៊ី-អង្គរ) នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ផាន់ ណាឌី បានបន្តថា លក្ខណៈនៃក្រុមប្រាសាទសំបូរព្រៃគុក គឺប្រាសាទភាគច្រើនសង់ពីឥដ្ឋ តែការចុះអនុស្សរណៈជាមួយឥណ្ឌានៅពេលនេះ គឺផ្ដោតលើគម្រោងជួសជុលប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលសង់ពីថ្មភក់ ហើយប្រាសាទនេះ មានរចនាបទស្រដៀងគ្នាទៅនឹងប្រាសាទរបស់ឥណ្ឌាទើបធ្វើ ឱ្យឥណ្ឌាចាប់អារម្មណ៍លើគម្រោងជួសជុលនោះ។
អាជ្ញាធរជាតិសំបូរព្រៃគុក បានចាប់ផ្ដើមការងារ តាំងពីដើមឆ្នាំ២០១៧ ដោយផ្តោតការយកចិត្តទុកដាក់ជំហានដំបូងលើ ២ចំណុច គឺទី១ ជួយអន្តរាគមន៍បន្ទាន់លើការជួសជុល ការថែទាំប្រាសាទបុរាណដែលជាប្រភេទប្រាសាទឥដ្ឋ មានវ័យចំណាស់ជាងគេ តាំងពីសតវត្សរ៍ទី៧ គឺមុនសម័យអង្គរទៅទៀត ដែលកំពុងប្រឈមនឹងការជ្រុះបាក់បែក។ ចំណុចទី២ គឺ យកចិត្តទុករៀបចំលំនៅឋាន និងសំណង់នានារបស់ប្រជាពលរដ្ឋ កុំឱ្យមានការរីករាលដាលចូលទៅក្នុងតំបន់ការពារសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ