Connect with us

ព័ត៌មានជាតិ

Ford Cambodia បើកទទួលការកក់រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹងនៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត Ford ស៊េរីថ្មីនៅប្រទេសអូស្រ្តាលី និងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តខ្នាតធំនៅប្រទេសថៃដែលមានគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តអ្នកស្រឡាញ់រថយន្ត។ មិនបង្អង់យូរបន្ទាប់ពីក្រុមហ៊ុន Ford Motor Company បានប្រកាសជាផ្លូវការនោះ Ford Cambodia ក៏បានបើកទទួលការកក់ជាផ្លូវនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ផងដែរ ជាមួយនឹងតម្លៃពិសេស និងជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែបដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ ក្រហម និងខៀវ។

រថយន្ត Ford Everest ត្រូវបានមហាជនទទួលស្គាល់ថាជារថយន្ត Luxury Off-Road SUV ដែលរថយន្តនេះល្បីល្បាញទាំងប្រណិតភាព ផាសុកភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺផ្លូវដែលមានឧបសគ្គតែម្តង។

ដោយផ្តោតសំខាន់លើប្រណិតភាព រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 នេះបានផ្លាស់ប្តូរនូវរូបរាងថ្មីទាំងស្រុងដោយផ្នែកខាងមុខនៃរថយន្តបានយកគំរូទៅតាមរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដោយបានបំពាក់ចង្កៀង LED រចនាជារាងអក្សរ C ប្រភេទ Matrix LED និងប៉ាណាចំកណ្តាលធំជាងមុន ហើយចំណុចដែលបានបន្ថែមនោះគឺបានបំពាក់នូវទម្ពក់ដែកសណ្តោងចំនួន 2 ដូចទៅនឹង Ford Ranger Raptor ផងដែរ យ៉ាន់កង់អាលុយមីញ៉ូមទំហំ 20 អ៊ីញ រចនាម៉ូដថ្មីស្រឡាងជាមួយនឹងជម្រើសពណ៌ប្រាក់ ឬពណ៌ខ្មៅ។

ប៉ុន្តែអ្វីដែលអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍នោះគឺ ផ្នែកខាងក្រោយនៃរថយន្តតែម្តង ដែលបានរចនាយ៉ាងទាន់សម័យ និងទាក់ទាញបំផុតមិនធ្លាប់មានពីមុនមក ដោយចំកណ្តាលនៃរថយន្តបានបំពាក់នូវអក្សរផុស EVEREST ចំកណ្តាល ហើយចង្កៀងផ្នែកខាងក្រោយជាប្រភេទ LED ដែលរចនាជារាងជ្រុងកាច់កែង និងមានឆ្នូតក្រហមប្រដេញស្រដៀងទៅនឹងរថយន្ត Ford Mustang ដែលមើលទៅពិតស្អាតប្លែក។

មិនត្រឹមតែប្រណិតភាពផ្នែកខាងក្រៅប៉ុណ្ណោះទេ ថែមទាំងកាន់តែផ្តល់ជូននូវផាសុកភាពផ្នែកខាងក្នុង ដែលភាគច្រើននៃឧបករណ៍ដែលបានបំពាក់សុទ្ធតែធ្វើឡើងពីស្បែកប្រណិត  ចំណុចពិសេសដែលមានបំពាក់នោះក៏មិនខុសពីរថយន្ត Ford ជំនាន់ថ្មីផ្សេងដែលនោះគឺកុងទ័រឌីជីថលថ្មីស្រឡាងទំហំ 8 ឬ12.4 អ៊ីញ។

អេក្រង់ Touchscreen កម្រិតខ្ពស់បញ្ឈរចំកណ្តាលទំហំ 10.1 ឬ12 អ៊ីញ ប្រអប់លេខស៊េរីថ្មី6 វគ្គអូតូ ឬ10 វគ្គអូតូទៅតាមជម្រើសនៃម៉ូឌែលរថយន្តនីមួយៗ អាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ចង្កូតបូមអេឡិចត្រូនិចដែលមានមុខងារច្រើនសម្បូរបែបជាងមុន និងចំណុចមិនអាចខ្វះបានសម្រាប់ Ford Everest នោះគឺ​ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់គ្រប់ជួរ។

ដូចបានបញ្ជាក់ខាងលើរថយន្ត Ford Everest ជារថយន្ត Luxury Off-Road SUV ចំណុចដែលអាចបញ្ជាក់បានថារថយន្តនេះអាចជំនះបានគ្រប់ឧបសគ្គនោះគឺ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវដែលមានជម្រើសរហូតដល់ទៅ 7 រួមមាន៖ ធម្មតា សន្សំសំចៃ ស្ព័រ អូសសណ្តោង រអិល ភក់ និងខ្សាច់។

បូករួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្ត (កាប់ពីតាស) ប្រព័ន្ធជើងក្រោមធ្វើកំណែទម្រង់ថ្មី ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលធ្វើឲ្យរថយន្តនេះមានសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939        
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញសាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញសាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម