ព័ត៌មានជាតិ
អ្នកនាំពាក្យស្នងការក្រុងភ្នំពេញ អំពាវនាវដល់អ្នកកាសែត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់អ្នកសារព័ត៌មានចូលរួមគោរពច្បាប់ចរាចរណ៍ និងធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីឱ្យការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍កាន់តែមានប្រសិទ្ធភាពសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែថយចុះថែមទៀត។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកសារព័ត៌មានម្នាក់ បានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការល្មើសច្បាប់ចរាចរណ៍របស់ខ្លួននៅរង្វង់មូលចោមចៅដោយអ្នកសារព័ត៌មាននោះបានប្រើកាយវិការ និងអត្តចរិតមិនសមគួរមកលើមន្រី្តអនុវត្តន៍ច្បាប់។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយខុសពីការពិតនេះ ដោយចោទប្រកាន់មន្ត្រីអនុវត្តន៍ច្បាប់បានគំរាមអ្នកបើកបរល្មើស។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺទៀតថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានបុរសម្នាក់បើកម៉ូតូម៉ាក វីននរ ទិសដៅពីមហាវិថីសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ៤ ដោយមិនបានពាក់គន្លឹះមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងដៃកាន់ទូរសព្ទ័ដៃ។ ឃើញដូច្នេះ មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ក៏ធ្វើការហៅអ្នកបើកបរឱ្យឈប់ ដើម្បីសួរនាំ និងធ្វើការអប់រំណែនាំ តែអ្នកបើកបរល្មើសនោះដោយអាងខ្លួនជាអ្នកសារព័ត៌មាន ក៏ប្រើកាយវិការ និងអត្តចរិតមិនសមគួរមកលើមន្រី្តអនុវត្តន៍ច្បាប់ ហើយដើរចេញបាត់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តទៀតថា ក្នុងនាមអ្នកសារព័ត៌មានគួរតែធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយចូលរួមគោរពច្បាប់ ជាពិសេស គួរចែកចាយតែព័ត៌មានពិត មិនគួរចែកចាយព័ត៌មានមិនពិត ព្រោះតែខ្លួនល្មើសច្បាប់ ដែលត្រូវបានសមត្ថកិច្ចហៅឱ្យឈប់ដើម្បីអនុវត្តច្បាប់នោះទេ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃទី២៦មីនាថា ៖ «ទាក់ទិននឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ គឺអនុវត្តមិនថាអ្នកណាឬជាអ្នកណានោះទេឱ្យតែល្មើសច្បាប់គឺអនុវត្តដូចគ្នា។ តែឃើញថា មួយរយៈចុងក្រោយនេះមានអ្នកសារព័ត៌មានមួយចំនួនតូចគឺគាត់នៅពេលដែលគាត់មិនគោរពច្បាប់ឬល្មើសច្បាប់គាត់មិនបាននិយាយស្រួលជាមួយសមត្ថកិច្ចនោះទេដោយគាត់ហាមាត់ឡើងជាសារព័ត៌មានអីចេះអីចុះដោយប្រើពាក្យសំដី និងអាកប្បកិរិយាមិនសមរម្យដាក់សមត្ថកិច្ច។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាសមត្ថកិច្ច គឺយើងតែងតែសម្របសម្រួល និងណែនាំគាត់ឱ្យអនុវត្តច្បាប់មិនមែនអាងខ្លួនជាអ្នកសារព័ត៌មានមកល្មើសច្បាប់ ហើយព្រហើនកោងកាចដាក់សមត្ថកិច្ចអីចឹងទេ»។

លោកបានបន្តថា៖ « អីចឹងក្នុងនាមជាអ្នកសារព័ត៍មានគួរតែធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅក៏ដូចជាការផ្សព្វផ្សាយព័ត៍មានពិតនិងជួយសហការគ្នាលប់បំបាត់ពត័មានមិនពិតដោយកុំអាងខ្លួនឯងអ្នកសារព័ត៍មានខឹងសមត្ថកិច្ចហៅសួរដោយសារល្មើសច្បាប់ហ្នឹងបែរជាផ្សព្វផ្សាយព័ត៍មានមិនពិតទៅវិញទេ»៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ