ព័ត៌មានជាតិ
ពលរដ្ឋ ប្រទះឃើញគ្រាប់មីន អណ្តែតឡើងមកលើដីក្បែផ្ទះ
នៅខេត្តបាត់ដំបង មានគ្រាប់មីន១គ្រាប់ដែលនៅមានគុណភាព ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតឡើងមកលើដីក្បែផ្ទះ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេរួចមក ដែលបង្កឲ្យមានការភិតភ័យឥតឧបមា។

ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៧ និង ១៥ នាទី ព្រឹកដោយមានប្រជាពលរដ្ឋ ឈ្មោះ ហែម សេរី ភេទស្រី មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៩៩ ក្រុម៨ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់មីនមួយគ្រាប់បានផុសមកលើដីក្រោយពេលភ្លៀងធ្លាក់ ដែលគ្រាប់នៅស្ថិតនៅក្បែនិងផ្ទះរបស់គាត់តែម្តង។

ក្រោយពេលរាយការណ៍ដើម្បីឲ្យសមត្ថកិច្ចចុះមកពិនិត្យរួចមក ទើបបានដឹងថា គ្រាប់មីននេះម៉ាកMBV78A1 ផលិតនៅប្រទេសរុស្ស៊ី(សម័យសហភាពសូវៀត) ហើយមិនទាន់ផ្ទុះនៅឡើយ បច្ចុប្បន្ន ប៉ុស្តិ៍បានហ៊ុមព័ទ្ធជាសញ្ញាគ្រោះថ្នាក់ ដើម្បីឲ្យកងឯកភាពកំចាត់មីន យកទៅកម្ទេចចោល ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់នៅពេលឃើញវត្ថុអ្វីម្យ៉ាងដែលមានការសង្ស័យ ៕
ដោយ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី