Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រាប់​ឲ្យ​អ្នក​អ្នក​ខ្លះ កុំរើសដាក់ខ្លួន ​

បានផុស

នៅ

មានប្រសាសន៍​នៅក្នុងសារពិសេស ដែលបាន​ផ្សាយផ្ទាល់តាមបណ្តាប្រព័ន្ធផ្សព្វផ្សាយ​នានា​ នៅព្រឹក​ថ្ងៃទី១៥ ខែធ្នូនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាបានលើកឡើងថា ​យើង​ជា​មេ​ដឹកនាំ​ មិនអាច​ចេះគ្រប់វិស័យទេ អ្នក​ជំនាញ​គឺខាងក្រសួង​ ដូច្នេះ​​យើង​មិនអាច​​ទៅឆ្ងាយពីក្របខណ្ឌ នៃការដឹកនាំបាន​ទេ។

សម្តេចថា សម្តេចមិនដែលបង្រៀន​ប្រជាពលរដ្ឋថា ក្តឹបខ្នុរ ទៅជាកូនខ្នុរ ស្រូវចេញ​ទៅជាស្រូវ​ក្តឹប​នោះទេ ហើយសង្ឃឹម​ថា មិនមានអ្នកណារើសដាក់ខ្លួននោះទេ ហើយចាប់ពីពេលនេះ​តទៅ សម្តេចមិនមានការ​ចាំ​បាច់​ក្នុង​ការ​ឆ្លង​ឆ្លើយ ជា​មួយ​​អ្នកណា​នោះ​ទេ ហើយ​ពេលវេលា​នេះ មិនមែនជាពេលវេលាបន្ទោសដាក់គ្នានោះទេ គឺជា​ពេលវេលាត្រូវរួមគ្នាកំចាត់កូវីដ១៩។ សម្តេចបញ្ជាក់ថា “​សង្ឃឹមថា អ្វីដែលខ្ញុំនិយាយពេលនេះ មិនមាន​អ្នកណារៀសដាក់ខ្លួន​នោះ​ទេ សង្ឃឹម​ថា អ្នកទាំងនោះ នឹងមិនយកការមកស្រាយរបស់ខ្ញុំ​នាពេលនេះ ដាក់ខ្លួនទេ”។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា បើទោះបីជាសម្តេចតេជោ ហ៊ុន សែន មិនបាន​បញ្ជាក់ចំឈ្មោះពីមនុស្ស ដែល​តែង​តែប្រតិកម្មខុស​ទំនង​ក៏ដោយ តែ​​គេ​​ដឹង​ថា លោក សម រង្ស៊ី ដែលត្រូវបាន​ចាត់ទុក​ជាឧទ្ទាម​ក្រៅ​ច្បាប់ ហើយ​កំពុងនីរទេស​​ខ្លួន​​​នៅ​ក្រៅ​​ប្រទេសតែង​តែ​លើកឡើងយុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុងយកទប់ស្កាត់កូវីដ១៩ តែយុទ្ធសាស្ត្រ​នោះ មិនទទួលបាន​ការគាំទ្រ ពីក្រសួងសុខាភិបាល​កម្ពុជា ក៏ដូចជាអង្គការសុខភា​ពពិភព​លោក​ឡើយ។

សូមបញ្ជាក់ថា ​​គិតត្រឹមម៉ោង​​៧:០០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុស​កូវីដ-១៩ មានចំនួនសរុប​៣៦២នាក់ (ស្រ្តី​៨៦នាក់ និងបុរស​២៧៦នាក់​)​។​​ ​អ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន​៣១២នាក់ (ស្មើនឹង ៨៦,១៩ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៥ទាំងអស់​​) នៅក្នុង​ចំនួននេះ មានស្រី​៦៥នាក់ និងបុរស​២៤៧នាក់។

​ក្នុងចំណោម​អ្នកកំពុងព្យាបាលទាំងនោះ មាន​អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ​ចំនួន៣៣នាក់ (ស្រី១៣នាក់ និងបុរស​២០នាក់)​​។​ អ្នកសម្រាកព្យាបាល​នៅមណ្ឌលសុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ​ចំនួន​១០នាក់ (ស្រ្តី​០៥នាក់ និងបុរស ០៥នាក់ )​​។ អ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និង​ហង់​សិនចំនួន ០៧នាក់ (ស្រ្តី០៣នាក់ និងបុរស ០៤នាក់) ។​​

ដោយឡែក លទ្ធផលនៃធ្វើ​តេស្តអ្នកប៉ះពាល់ក្នុង “​ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា”​ ការធ្វើតេស្តវត្ថុសំណាកលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សរុបមានចំនួន​៨,៨១៤សំណាក ដោយបូកនឹង​វត្ថុសំណាកនៅសល់ចំនួន​៦៨សំណាក ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបមានចំនួន​៨,៨៨២សំណាក ដែល​នៅក្នុងចំនួននេះមានចំនួន​៣,០០២​សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុស​កូវី-១៥ ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន​៥,៨៨០ សំណាកទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២០ មានចំនួន៤១នាក់ ក្នុងនោះស្រ្តី​១៩ បុរស២២ នាក់៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

ព័ត៌មានជាតិ៤ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ៧ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ១០ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម១១ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

Sokha Hotels

ព័ត៌មានពេញនិយម