ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋអាចលេងកម្សាន្ដនៅតាមបណ្ដារាជធានី-ខេត្ត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើងវិញ បន្ទាប់ពីខកខានរយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ដំណើរការ អគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២នេះថា ប្រជាពលរដ្ឋ អាចដើរលេងកម្សាន្ដបាន នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាឆ្នាំនេះ នៅតាមបណ្ដារាជធានី-ខេត្តនានា បន្ទាប់ពីជំងឺកូវីដ-១៩ មានការថយចុះ ជាបន្តបន្ទាប់។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការដែលប្រទេសកម្ពុជា អាចនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឡើងវិញនេះ ដោយសារតែប្រជាពលរដ្ឋភាគច្រើន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយការទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ក៏មានការថមថយផងដែរ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា នៅខេត្តព្រះសីហនុ បន្ទប់សណ្ឋាគារត្រូវបានកក់ស្ទើរតែអស់ ហើយខេត្តសៀមរាប ក៏ជិតអស់ផងដែរ ខណៈប្រជាពលរដ្ឋត្រៀមដើរលេងកម្សាន្ដ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។
យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា បញ្ហាវិបត្តិនៅអ៊ុយក្រែន-រុស្ស៊ី នឹងធ្វើឲ្យបញ្ហាតម្លៃប្រេងសាំងបន្តឡើងថ្លៃ ហើយក៏នឹងអាចធ្វើឲ្យប៉ះពាល់ខ្លះ ដល់ការចំណាយរបស់ប្រជាពលរដ្ឋ ដែលគ្រោងដើរលេងកម្សាន្ដ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពាក់កណ្ដាលខែមេសាខាងមុខនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2022/03/008-4-1024x614.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត