Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីរាជការត្រូវតែចេះបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យានៅក្នុងទូរស័ព្ទដៃ  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្ដេចមិនអាចតែងតាំងមន្ត្រីរាជការណា ដែលមិនចេះប្រើសូម្បីតែបច្ចេកវិទ្យានៅក្នុងទូរស័ព្ទនោះទេ។

នៅក្នុងពិធីសម្ពោធដាក់ដំណើរការ នូវអគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីរាជការ ទាំងថ្នាក់ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី, និងមន្ត្រីដទៃទៀត ត្រូវតែចេះអំពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាសម្រាប់ទូរស័ព្ទដៃតែម្ដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «ទេសម័យនេះហើយ អញ្ចឹងបានថា អស់លោករដ្ឋមន្ត្រី អស់​លោកឧបនាយករដ្ឋមន្ត្រី អស់លោកទាំងឡាយ ត្រូវតែរៀនសូត្រ ខ្ញុំមិនឲ្យអស់លោក ឬក៏មន្ត្រីទាំងអស់នៅកម្ពុជា….ពីមុនខ្ញុំប្រើពាក្យថា អក្ខរកម្មកុំព្យូទ័រ ឥឡូវខ្ញុំប្រើ ប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌​មានវិទ្យា ហើយឲ្យចេះតែមួយជុំវិញទូរស័ព្ទហ្នឹងបានហើយ មិនបាច់ចេះអីច្រើនជាងហ្នឹង ចេះតែមួយជុំវិញប្រព័ន្ធទូរស័ព្ទហ្នឹង»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្ដេចមិនអាចតែងតាំង មន្ត្រីរាជការដែលមិនចេះប្រើ សូម្បីតែបច្ចេកវិទ្យានៅក្នុងទូរស័ព្ទនោះទេ។ សម្ដេចតេជោ បានបថ្ថែមថា «អញ្ចឹងបើអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ ព្រោះឧទាហរណ៍​ បើឲ្យធ្វើអភិបាលខេត្ត បើអត់ចេះប្រើ WhatsApp, ប្រើ Telegram, ប្រើ Viber, ប្រើLine, We chat, ស្អីផង ឬក៏ប្រើ Zoom សម្រាប់ការប្រជុំផង តែងតែលោក លោកប្រជុំជាមួយគេយ៉ាងម៉េច អញ្ចឹងអត់តែងតាំងទេ អញ្ចឹងត្រូវរៀនអាហ្នឹងឲ្យចេះ»។

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា សម័យនេះហើយ គេបញ្ជូនសារឲ្យគ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ទាល់តែទំនាក់ទំនងគ្នា តាមទូរស័ព្ទទៀតនោះទេ។ បើតាមសម្ដេចតេជោ «ហើយសម័យនេះហើយ គេបញ្ជូនសារទៅវិញទៅមក ម៉ាភ្លែតគឺបញ្ជូន រួចឯងនៅតែអាឡូៗៗៗ នៅហ្នឹង ងាប់ហើយ កុំលេងអាឡូៗៗហ្នឹង អត់បានទេណា៎»៕

អត្ថបទ៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៧ ម៉ោង មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម