Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ បន្តិចទៀត ដល់រដូវឃោសនាអំពីតម្លៃប្រេងសាំង  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលខាងមុខឆាប់ៗនេះ ការឃោសនាបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងឈានចូលមកដល់។ ក្នុងនោះ បណ្ដាគណបក្សនយោបាយប្រឆាំងមួយចំនួន ​នឹងលើកយកបញ្ហាតម្លៃប្រេងសាំងមកឃោសនា ស្របពេលដែលតម្លៃប្រេងសាំងនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងតែឡើងថ្លៃ ដោយសារតែវិបត្តិអ៊ុយក្រែន-រុស្ស៊ី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធដាក់ដំណើរការ នូវអគារជំងឺត្រចៀក ច្រមុះ បំព​ង់​កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនានេះថា មិនយូរទៀតនោះទេ នឹងមានការឃោសនាអំពីតម្លៃសាំងនៅកម្ពុជា ស្របពេលការបោះឆ្នោតជិតឈានចូលមកដល់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «បន្តិចទៀត ដល់រដូវដេញថ្លៃសាំង បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើសាំងឲ្យនៅតែ ២០០០ បើខ្ញុំឈ្នះ ខ្ញុំធ្វើសាំងឲ្យនៅតែ ៣០០០ រដ្ឋាភិបាលបច្ចុប្បន្នអត់មានសមត្ថភាពដោះស្រាយថ្លៃសាំង ថ្លៃសាំងនៅលើលោកនេះ គឺថ្លៃសាំងកំពុងកើន រាប់ទាំងប្រទេសផលិតប្រេងខ្លួនឯងៗ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា នាពេលបន្តិចទៀតនេះ រដូវឃោសនាបោះឆ្នោត នឹងឈានចូលមកដល់ ដែលសម្ដេចហៅថា រដូវអួតអាងរបស់បណ្ដាគណបក្សនយោបាយប្រឆាំង ជុំវិញបញ្ហាតម្លៃប្រេងសាំងនេះ។ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល មិនអាចនិយាយបាននោះទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម