Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងមានមជ្ឈមណ្ឌលសម្រាប់ប្រយុទ្ធប្រឆាំងបទល្មើសលើកុមារជាលើកដំបូង

បានផុស

នៅ

កម្ពុជានឹងមានមជ្ឈមណ្ឌលថ្មីសម្រាប់ប្រយុទ្ធប្រឆាំងបទល្មើសលើកុមារ និងផ្តល់ការថែទាំដល់ជនរងគ្រោះជាលើកដំបូងដើម្បីជួយដល់កុមាររងគ្រោះ ក៏ដូចជាចាប់ជនសង្ស័យឱ្យបានទាន់ពេលវេលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក James Neeson នាយកប្រតិបត្តិ នៃអង្គភាពការពារកុមារ CPUបានឱ្យដឹងថា គម្រោងសាងសង់មជ្ឈមណ្ឌលថ្មីរបស់អង្គការមូលនិធិកុមារកម្ពុជានឹងចំណាយទឹកប្រាក់២០លានដុល្លារអូស្ត្រាលី មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ ហើយមជ្ឈមណ្ឌលនេះសម្រាប់បម្រើការ​រួមមាន បន្ទប់សម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា,បន្ទប់ស្នាក់នៅសម្រាប់ថែទាំជនរងគ្រោះ, បន្ទប់សម្រាប់ប្រឹក្សាផ្នែកច្បាប់,បន្ទប់ធ្វើកោសល្យវិច័យ ពេទ្យចិត្តសាស្ត្រ, បន្ទប់ព័ត៌មានវិទ្យា សម្រាប់ទទួលព័ត៌មាន

និងទំនាក់ទំនងជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមានអ្នកជំនាញធ្វើកោសល្យវិច័យគ្រឿងអេឡិចត្រូនិច ដែលអាចទាញយកឯកសារ ឬរូបភាពចេញពីកុំព្យូទ័រ ទូរស័ព្ទដៃរបស់ជនរងគ្រោះឬជនសង្ស័យបាន និងមានបន្ទប់ស្នាក់នៅសម្រាប់កម្លាំងនគរបាល ប្រចាំការបំពេញភារកិច្ច និងចុះប្រតិបត្តិការ២៤/២៤ម៉ោង។

លោក James Neeson បានបន្តថា គម្រោងសាងសង់នេះតាមផែនការត្រូវសាងសង់រួចនៅដើមឆ្នាំ២០២៤ តែអាចដំណើរការជាបណ្តើរៗនៅចុងឆ្នាំ២០២៣ ។ លោក James Neeson ​បានបន្តទៀតថា មជ្ឈមណ្ឌលនេះកើតឡើងដំបូងគេនៅកម្ពុជា ដែលបង្ហាញអន្តរជាតិឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ប្រជាពលរដ្ឋ ពិសេសជួយដល់កុមាររងគ្រោះ ដែលកិច្ចសហប្រតិបត្តិការនេះមានរយៈពេល១០ឆ្នាំទៅមុខទៀត ។

លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានគាំទ្រលើគម្រោងសាងសង់មជ្ឈមណ្ឌលថ្មីនេះ ដែលមានបន្ទប់បម្រើតាមជំនាញផ្សេងៗដើម្បីជួយដល់កុមាររងគ្រោះទាន់ពេលវេលា​និងចាប់ជនសង្ស័យដោយមានជំនាញធ្វើកោសល្យវិច័យរកភស្តុតាងដាក់បន្ទុកលើជនសង្ស័យ។

លោកស្រីនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងសហការល្អរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ជាមួយអង្គការមូលនិធិកុមារកម្ពុជា (CPU )។

នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការ ( CPU ) និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការស៊ើបអង្កេតបង្ក្រាបបទ​ល្មើសប្រឆាំងនឹងកុមារ និងការបណ្តុះបណ្តាលជំនាញដល់មន្ត្រីនគរបាលជាតិកម្ពុជាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៨ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម