Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង គ្រោងបង្កើតទីបញ្ជាការស្រាលនៅតំបន់ដែនទឹកបឹងទន្លេសាប ដើម្បីគ្រប់គ្រងនិងបង្ក្រាបបទល្មើសនេសាទខុសច្បាប់

បានផុស

នៅ

ការគ្រោងបង្កើតទីបញ្ជាការស្រាលដើម្បីគ្រប់គ្រងបទល្មើសនេសាទរបស់អាជ្ញាធរខេត្តបាត់ដំបងធ្វើឡើងស្របពេលលោក សុខ លូ អភិបាលខេត្ត​បានចុះត្រួតពិនិត្យនិងចុះជួបជា​មួយពលរដ្ឋជាប្រជានេសាទ​និងសហគមន៍នេសាទកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តឃុំកោះជីវាំងស្រុកឯកភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​ស្តីពីការលុបបំបាត់បទល្មើសនេសាទខុស​ច្បាប់គ្រប់ប្រភេទនៅដែនបឹងទន្លេសាប ពិសេសក្នុងភូមិសាស្រ្តខេត្តបាត់ដំបង អាជ្ញាធរខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្តេជ្ញាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចសហការប​ង្ក្រាបបទល្មើសនេសាទផ្សេងៗ​ចាប់ពីម៉ោងនេះតទៅ គឺអនុវត្តច្បាប់ឈប់លើកលែង ឬអប់រំដូចមុនទៀតហើយ ពិសេសអ្នកដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ។

លោកបន្តថា ឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្តនឹងបង្កើតទីបញ្ជាការស្រាលមួយសម្រាប់អនុវត្តការគ្រប់គ្រង និងបង្ក្រាបបទល្មើសនេ​សាទនៅហ្នឹងកន្លែងហើយបន្តផ្សព្វផ្សាយនិងចុះធ្វើជំរឿនឧបករណ៍នេសាទលើ​ប្រជានេសាទ ក្នុងករណីរកឃើញថា មានឧបករណ៍នេសាទខុសច្បាប់អនុវត្តវិធានការដកហូតបំផ្លាញចោលតែម្តង។​ ហើយកងកម្លាំងឬមន្ត្រីបំពេញការងារត្រូវពង្រឹងពិនិត្យបញ្ជីឈ្មោះ​អ្នកដែលបានប្រព្រឹត្តបទល្មើសដដែល​ហើយ​ត្រូវ​កសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកក៏បានណែនាំ និងជំរុញដល់អភិបាលស្រុកមន្រ្ដីជំនាញកងកម្លាំងប្រដាប់អាវុ​ធត្រូវតែប្ដេជ្ញាសហការរួមគ្នាធានាការទប់ស្កាត់​បទល្មើស​នេសាទនៅ​តំបន់បឹងទន្លេសាបឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងករណីមានបទល្មើសនេសាទមិនថាទ្រង់ទ្រាយតូច ឬធំត្រូវទប់ស្កាត់ឲ្យខាងតែបានដើម្បីអភិរក្សពូជមច្ឆជាតិនៅក្នុងបឹងទន្លេសាបឲ្យកាន់តែមានកំណើន​ខ្ពស់​ស្របតាមបទបញ្ជាពីរាជរដ្ឋាភិបាល។

លោកអភិបាលបញ្ជាក់ដោយព្រមានថា ក្នុងករណីមន្រ្ដីណាម្នាក់មានការពាក់ព័ន្ធទៅនឹងបទល្មើសខាងលើត្រូវដកខ្លួនជាបន្ទាន់បើពុំនោះទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់មិនខាន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម