ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ ចាប់ផ្តើមពង្រឹងរចនាសម្ព័ន្ធថ្នាក់ឃុំ សម្រាប់ត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
គណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធថ្នាក់ឃុំ នៅមន្ទីរគណបក្សឃុំតាសាល ដើម្បីត្រួតពិនិត្យ លើកផែនការសកម្មភាពឆ្ពោៈទៅការបោះឆ្នោត និងណែនាំបន្ថែមដល់បេក្ខជនដែលឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។

លោក យឿន យឿត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឪរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាអ្នកដឹកនាំកិច្ចប្រជុំនេះ បានលើកឡើងថា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កាន់តែជិតមកដល់នោះ បេក្ខជនដែលបានឈរឈ្មោះបោះឆ្នោតទាំងអស់ ស្របតាមគណៈកម្មាធិការជាតិរៀតចំការបោះឆ្នោត(គ.ជ.ប.) គប្បីបង្កើនការបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតដូចជាភ្លៀងរលឹម ដោយមិនត្រូវគិតនិន្នាការ និងរើសអើងជាតិសាសន៍ និងគណបក្សនយោបាយអ្វីនោះឡើយ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះភ្លួកទឹកភ្លួកដីដដែល ខណៈគណបក្សប្រជាជនកម្ពុជា បានពុះពារ រួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ រហូតដល់មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាបានចុះឈ្មោះបេក្ខជនរបស់ខ្លួនទាំងពេញសិទ្ធ និងបំរុងចំនួន៦០រូបរួចជាស្ថាបពរហើយ ដោយបេក្ខជនទាំងអស់នោះសុទ្ធតែមានសមត្ថភាពនិងឆន្ទៈមនសិការបំរើប្រជា និងផលប្រយោជន៍រួមទាំងអស់។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត១០លាននាក់។ ចំណែក ការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខវិញ គឺមានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់៕
ដោយ ៖ វណ្ណ សុគន្ធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ