ព័ត៌មានជាតិ
អ្នកសម្របសម្រួល UN វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនក្នុងអាណតិ្តបេសកកម្មរយៈពេល ០៤ឆ្នាំនៅកម្ពុជា
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនក្នុងអាណតិ្តបេសកកម្មរយៈពេល ០៤ឆ្នាំនៅកម្ពុជា ក្នុងជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងឱកាសដែលលោកស្រីចូលជួបសម្តែងការគួរសម និងជម្រាបលាការងារ។

លោកស្រី Pauline Tamesis បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យកម្ពុជាមានការប្រែប្រួលមុខមាត់ខ្លាំង ដែលលោកស្រីបានមើលឃើញយ៉ាងច្បាស់ក្នុងអាណត្តិបេសកកម្មរបស់លោកស្រីនៅកម្ពុជា។
ក្នុងនោះផងដែរ លោកស្រី Pauline Tamesis បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យមីនកម្ពុជា ក្រោមការងារសម្របសម្រួល និងដឹកនាំរបស់អាជ្ញាធរមីន។ លោកស្រី នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងបន្តកៀរគរធនធានគាំទ្រដល់គោលដៅរបស់កម្ពុជារហូតដល់ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យដឹកនាំយ៉ាងច្បាស់លាស់ ដោយបានដាក់បញ្ចូលការងារសកម្មភាពមីនក្នុងគោលដៅទី១៨ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍន៍ជាតិ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់លោកស្រី Pauline Tamesis ដែលបានផ្តល់នូវភាពជាមិត្ត ជាដៃគូរ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងបានគាំទ្រដល់កិច្ចដំណើរការថែរក្សាសន្តិភាព ក៏ដូចជាការងារបោសសម្អាតមីន ក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។

លោកបានបន្តទៀត ចាប់តាំងពីផ្តើមដំណើរបេសកកម្មរបស់លោកស្រីអ្នកសម្របសម្រួល UN ប្រចាំនៅកម្ពុជា ឆ្នាំ២០១៨ លោកស្រី បានចូលរួមគាំទ្រដល់ការរៀបចំសន្និបាតជាតិសកម្មភាពមីន និងចូលរួមដល់ការរៀនបចំនិងកសាងនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ