ព័ត៌មានជាតិ
ចុះល្បាតបង្ក្រាប បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដើម្បីកំណត់មុខសញ្ញា
កម្លាំងសមត្ថកិច្ចអន្តរក្រសួងសហការជាមួយ និងអាជ្ញាធរខេត្តសៀមរាប ធ្វើការចុះល្បាតតំបន់អភិរក្ស ដើម្បីកំណត់ទីតាំងប្រចាំការ និងឈានទៅបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប ឲ្យមានប្រសិទ្ធភាពខ្ពស់។

ការចុះល្បាតនេះដែរ ធ្វើឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅភូមិសាស្ត្រតំបន់ចុងឃ្នៀស និងតំបន់មាត់បឹងទន្លេសាបតាមស្រុកដទៃទៀតផងដែរ។ ពាក់ព័ន្ធនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅល្ងាចនោះថា ថ្ងៃនេះក្រុមការងារច្រមុះចុះមើលទីតាំងជាក់ស្ដែង ដែលនៅសៀមរាបយើងនេះ មានតំបន់អភិរក្សហើយក្រុមការងារថ្នាក់ជាតិលោកចុះទៅមើលទីតាំងពីរកន្លែង ដើម្បីដាក់កម្លាំងថ្នាក់ជាតិប្រចាំការនៅទីនោះតែម្តង និងត្រៀមរៀបចំផែនការដើម្បីបោសសំអាតបទល្មើសជលផលនៅលើបឹងទន្លេសាប ជាពិសេសនៅក្នុងខេត្តសៀមរាបតែម្តង ទាំងអស់ម្ដង។ លោកបន្តថា ថ្ងៃនេះយើងមិនបានចុះបង្ក្រាបបទល្មើសអីទេ គ្រាន់តែមើលទីតាំងក្នុងតំបន់អភិរក្សទាំងមូលនៃខេត្តសៀមរាប។


ប្រភពបានឱ្យដឹងថា ការចុះល្បាតនេះមានក្រុមការងារថ្នាក់អន្តរក្រសួង ដែលមានក្រសួងកសិកម្មប្រមាញ់ និងនេសាទ,ក្រសួងបរិស្ថាន,កម្លាំងអគ្គស្នងការនគរបាលជាតិ,កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាបចូលរួមផងដែរ។
ទោះជាយ៉ាងនេះក្តីមហាជនសាទរទៅនឹងចំណាត់ការរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការចុះបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះកន្លងទៅអ្នកប្រព្រឹត្តបទល្មើសនេសាទហាក់នៅមានលួចប្រព្រឹត្តបទល្មើសនេសាទនៅឡើយ៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ