Connect with us

ព័ត៌មានជាតិ

ខេត្តកណ្ដាលប្រកាសរៀបចំសង្ក្រាន្តរយៈពេល៣ថ្ងៃ អបអរបុណ្យចូលឆ្នាំនៅមាត់ទន្លេក្រុងតាខ្មៅ

បានផុស

នៅ

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែមីនានេះថា រដ្ឋបាលខេត្ត​នឹងរៀប​ចំ​បុណ្យ​សង្ក្រាន្តរយៈពេល៣ថ្ងៃនៅមាត់ទន្លេក្រុងតាខ្មៅដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំ​កន្លង​ទៅដោយសារការរាតត្បាតជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ការរៀបចំសង្គ្រាន្ដនេះ គឺជាគំនិតរបស់ថ្នាក់ដឹកនាំខេត្ត ដែលចង់ឱ្យមានព្រឹត្តិការណ៍សង្គ្រាននៅខេត្តកណ្តាល​ ដោយសារ​តែរាជរដ្ឋាភិបាលបានប្រកាសឱ្យបើកប្រទេសឡើងវិញបន្ទាប់ពីបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលនិងល្អប្រសើរ។

លោកបានបន្តទៀតថា «យើងដឹងហើយថា រាជរដ្ឋបាលភិបាលបានប្រកាសឱ្យបើកប្រទេសជាប្រក្រតីឡើងវិញការប្រកប​អាជីវ​កម្ម​គ្រប់ប្រភេទ។ ម្យ៉ាងទៀតការចាក់វ៉ាក់សាំងបានគ្របដណ្តប់ទូទាំងប្រទេស។​ ដោយឡែកនៅខេត្តកណ្តាលបានចាក់វ៉ាក់សាំង​បាន​លទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋដោយប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបានច្រើនស្ទើរតែគ្រប់គ្នាពិសេសអ្នកទទួល​បាន​ដូស​ទី៣​និងដូសទី៤បានច្រើនដែរខណៈដូសមូលដ្ឋានទទួលបានតាមផែនហើយ។ ដូច្នេះពិនិត្យលើស្ថានភាពនេះរដ្ឋបាលខេត្ត​មានសុទិដ្ឋិនិយមរៀប​ចំពិធីសង្គ្រានឆ្នាំនេះ គឺនៅបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃខាងមុខ»។

លោកបានបន្ថែមថា តាមផែនការសង្គ្រាន្តឆ្នាំនេះនឹងមានការរៀបចំកម្មវិធីប្រណៃណីដូចជា មានល្បែងប្រជាប្រិយមានកីឡាក៏ដូចជា​មានកម្មវិធីតន្ត្រីសម្រាប់ថ្ងៃនីមួយៗផងដែរ។

លោកបានបញ្ជាក់ថា ការៀបចំសង្គ្រាន្តនេះ រដ្ឋបាលខេត្តមានការចាត់តាំងសមាសភាព​ថ្នាក់ដឹកនាំធ្វើការគ្រប់គ្រងកម្មវិធី​និងមានម៉ាសសម្រាប់​ប្រជាពលរដ្ឋដែលចូលរួមក្នុងសង្គ្រាន្តក្នុងនោះណែនាំដល់អ្នកចូលរួមត្រូវពាក់ម៉ាស់លាងដៃនឹងអាកុលនិងជែលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមអនុវត្តវិធានការខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់។ ​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ផ្លូវជាតិ​លេខ៥១(ឧត្ដុង្គ – ថ្នល់ទទឹង)នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​ប្រកាស​ជាថ្មីថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩​បានច្រើនលើសលប់។ ប៉ុន្តែសម្តេចតេជោក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន​និងអនុវត្តទៅតាមវិធានការ​ការពាររបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម