Connect with us

ព័ត៌មានជាតិ

កសិករ​ដាំ​ដំណាំ ពុទ្រា​ចិន កំពុងមាន​ទីផ្សារ និង​អាច​ទ្រទ្រង់​ជីវភាព​បានល្អ​ប្រសើរ​

បានផុស

នៅ

ទិន្នផល​ផ្លែ​ពុទ្រា​ចិន ឬ ពុទ្រា​ឆ្ងាញ់ កំពុង​លក់ដាច់​នៅលើ​ទីផ្សារ និង​កំពុង​ពេញនិយម សម្រាប់​បង ប្អូនប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​នៅ​ខេត្ត​ផ្សេងទៀត​ដែរ ដោយមាន​អ្នកខ្លះ​ ចុះទៅ​ទិញ​ដល់​ចម្ការ​តែ ម្តង ដើម្បី​បាន​ទស្សនា និង​គយគន់​ទេសភាពជួរ​ភ្នំ​នានា​ នៅតាម​ទី​ដាច់ស្រយាល​ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី មុំ កល្យាណ ជា​អ្នក​នៅ​មើលថែ​ចម្ការ​ពុទ្រា ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​អណ្តើក​ហែប ស្រុក ​រតនៈមណ្ឌល ខេត្តបាត់ដំបង បាន​រៀបរាប់ថា ពូជ​ពុទ្រា​នេះ ​វា​ដូចជា​មិន​ចំ​ជា​ពុទ្រា​ចិន ឬក៏​ពុទ្រា​ខ្មែរ​ទេ គឺ​វា​ហាក់ដូចជា​កូនកាត់ ប៉ុន្តែ​សម្រាប់​ពុទ្រា​នេះ​មាន​លក្ខណៈ​ស្រួយ ផ្អែម ដូច​ផ្លែ​ប៉ម ដែល​ពលរដ្ឋ​ខ្លះ​បានដាក់​ឈ្មោះថា ផ្លែ​ពុទ្រា​ឆ្ងាញ់ ។​

នៅលើ​ផ្ទៃដី​ប្រមាណ​កន្លះ​ហិកតា គឺ​គ្រាន់តែ​ជា​ការដាំ​សាកល្បង​តែប៉ុណ្ណោះ ដោយ​ឆ្នាំមុន ​មិនសូវ​ហុច​ផល​ប៉ុន្មាន​នោះ​ទ លុះដល់​ឆ្នាំនេះ ក្រោយពី​មាន​ទឹកជំនន់​លិច​ចម្ការ​ពុទ្រា​នេះ​មួយរយៈ​មក ក៏​ស្រាប់តែ​ដើម​ពុទ្រា​បានចេញ​ផ្លែ​គួរអោយ​ចាប់អារម្មណ៍ គឺ​ក្រោយពេល​ទឹក​ស្រក​អស់ ដែល​ពួកគាត់​បេះ​សឹង​មិនទាន់ ។​

អ្នកស្រី​បាន​បន្តថា ពុទ្រា​នេះ​មិន​មានប្រើ​សារធាតុ​គីមី​អ្វី​នោះទេ ហើយ​បច្ចុប្បន្ន​លក់ដាច់​ណាស់​មិន​ថា​នៅលើ​ទីផ្សារ​នោះទេ ដោយ​ភាគច្រើន​មាន​អ្នក​ទូរស័ព្ទ​ទៅ​កុម្មង់​អោយ​បេះ​ទុកអោយ ឯ​ពលរដ្ឋ​ខ្លះទៀត​គឺ​គេ​បាន​ចុះ​ទៅលេង​ដល់​ចម្ការ​តែម្តង ដើម្បី​បាន​ដើរ​បេះ និង​ទិញ​នៅ​ទីនោះ​តែម្តង ។​

អ្នកស្រី ឌុ​ច សុគន្ធា ជា​គ្រូបង្រៀន​នៅ​ក្រុង​បាត់ដំបង ដែល​បានធ្វើ​ដំណើរ​ទៅដល់​ចម្ការ​ផ្ទាល់ បាន​និយាយថា ផ្លែ​ពុ​ទ្រនេះ​មានឱជារស​ឆ្ងាញ់​ណាស់ គឺ​ឆ្ងាញ់​ជាង​ផ្លែ​ពុទ្រា​មកពី​ក្រៅ​ស្រុក​ទៅទៀត ដោយមាន​លក្ខណៈ​ផ្អែម និង​ស្រួយ បើ​ទិញ​យកមក​ដាក់​ចូលក្នុង​ទូរ​ទឹកកក កាន់តែ​ពិសេស​មែនទែន ។​

បច្ចុប្បន្ន​គេ​ស​ង្គេ​ត​ឃើញថា នៅ​មិនទាន់មាន​ការដាំ​ផុសផុល​នៅឡើយ​ទេ នៅក្នុង​ខេត្តបាត់ដំបង​នេះ ពិសេស​នៅក្នុង​ស្រុក​រតនៈមណ្ឌល​តែម្តង ៕

អត្ថបទ​៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

គ្រឹះស្ថាន TVET នៅ​កម្ពុជា រៀបចំ​កម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើវិស័យ TVET ជាមួយមជ្ឍមណ្ឌលអាស៊ាន-ចិន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព កម្មករ និងពលរដ្ឋ រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ​ជាមួយ​ និង​មហាជន​ចូល​រួម​ជិត​៥​ម៉ឺន​នាក់​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន ​MinebeaMitsumi Inc. ​នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវ​ការ​នៅ​ខេត្តពោធិ៍សាត់ នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខនេះ

កីឡា៤ ម៉ោង មុន

សន្ទុះការគាំទ្រ​បាល់ទាត់​កម្ពុជា​កើនឡើងខ្លាំង ក្រោយជោគជ័យ​របស់ក្រុមនារីកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សរាប់លាននាក់ សម្រុកជម្លៀសចេញ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយបោកលុយកូនក្រុមជាង១៣ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា-ឡាវ សិក្សាលទ្ធភាពបើកច្រកព្រំដែនថ្មី នៅខេត្តរតនគិរី-អាត់តាពឺ បន្ទាប់ពីកម្ពុជាដកខ្លួនចេញពី CLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម