ព័ត៌មានជាតិ
សត្វស្លាបតំបន់អភិរក្សទួលពាន់តាឡី បឹងស្នេហ៌ ឈឺងាប់ជាបន្តបន្ទាប់ ជិតកន្លះខែហើយមន្ត្រីជំនាញមិនទាន់ដឹងមូលហេតុ
សត្វស្លាបជាច្រើនប្រភេទ និងមានចំនួនរាប់ម៉ឺនក្បាល ដែលរស់នៅក្នុងតំបន់អភិរក្សសត្វស្លាបទួលពាន់តាឡី បឹងស្នេហ៌ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៌ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាការពារនិងអភិរក្សយ៉ាងតឹងរ៉ឹងបំផុត ព្រោះវាបានផ្តល់នូវប្រាក់ចំណូលយ៉ាងច្រើន ដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរក្នុងតំបន់នោះ តាមរយៈការស្រូបទាញភ្ញៀវភេសចរណ៌រាប់ពាន់នាក់ក្នុង១ខែៗ អោយចូលទៅទស្សនា។
ទោះជាយ៉ាងនេះក្តី សត្វស្លាបទាំងនេះក៏នៅតែប្រឈមនិងបញ្ហាជំងឺឆ្លង និងឈឺងាប់ជាបន្តបន្ទាប់រហូតដល់រាប់ពាន់ក្បាល កាលពីឆ្នាំមុន ហើយមកដល់ពេលថ្មីៗនេះ គេប្រទះឃើញថា សត្វស្លាបទាំងនោះ កំពុងតែសំកុកឈឺងាប់ជាបណ្តើរៗទៀតហើយ ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ បញ្ហានេះបានធ្វើអោយក្រុមភ្ញៀវទេសចរណ៌ដែលបានចូលទៅឃើញ រួមទាំងប្រជាពលរដ្ឋសហគមន៌ដែលជាអ្នកទទួលបានផលប្រយោជន៌ពីសត្វស្លាបទាំងនេះ កំពុងមានការព្រួយបារម្ភជាខ្លាំង និងស្នើសុំអោយមន្ត្រីជំនាញជួយចុះស្រាវជ្រាវរកមូលហេតុ និងដោះស្រាយបញ្ហានេះផង។
ប្រជាសហគមន៌ក្នុងតំបន់អភិរក្សសត្វស្លាបទួលពាន់តាឡី បឹងស្នេហ៌ នេះបានអោយដឹងថា សត្វស្លាបទាំងនេះបានចាប់ផ្តើមឈឺងាប់ ជាងកន្លះខែមកហើយ ដោយពីដំបូងពួកវាចាប់សំកុកលែងស៊ីចំណី ហើយប៉ុន្មានថ្ងៃក្រោយមក ក៏ចាប់ប្រកាច់ងាប់បន្តបន្ទាប់គ្នា ក្នុង១ថ្ងៃៗពី២០ទៅ៣០ក្បាល ហើយមកដល់ពេលនេះចំនួនសត្វដែលងាប់គឺរាប់រយក្បាលទៅហើយ និងនៅមានសត្វជាច្រើនក្បាលទៀតកំពុងតែឈឺសំកុកនៅក្នុងព្រៃ និងនៅតាមមាត់បឹង រងចាំថ្ងៃអស់ជីវិតមកដល់។
ពលរដ្ឋទាំងនោះបានបញ្ជាក់ថា សត្វស្លាបទាំងនោះងាប់រាយប៉ាយពេញព្រៃ តាមវាលស្រែ និងក្នុងទឹកមាត់បឹង គ្មានអ្នកណាទទួលខុសត្រូវប្រមូលយកទៅកប់ចោលនោះទេ ហើយក៏គ្មានអ្នកណាហ៊ានយកទៅទទួលទាននោះដែរ ព្រោះខ្លាចឆ្លងជម្ងឺពីសត្វទាំងនោះ។
មន្រ្តីជំនាញពេទ្យសត្វ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល របស់មន្ទីរកសិកម្មខេត្តព្រៃវែង បានឱ្យដឹងថា មន្រ្តីជំនាញពេទ្យសត្វ បានចុះទៅពិនិត្យនិងយកសំណាកសត្វដែលឈឺងាប់នោះ បញ្ជូនទៅខាងនាយកដ្ឋាន ដើម្បីសិក្សារកមូលហេតុដែលធ្វើអោយសត្វទាំងនោះងាប់ហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងក្រសួងមិនទាន់បានប្រកាសពីលទ្ធផលនៃការពិនិត្យសំណាកនោះទេ ដូច្នេះហើយទើបយើងនៅមិនទាន់អាចនិយាយបានថា តើសត្វស្លាបទាំងនោះងាប់ដោយសារមូលហេតុអ្វី? គឺទាល់តែក្រសួងប្រកាស ទើបជាចម្លើយផ្លូវការ៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង