Connect with us

ព័ត៌មានជាតិ

​ពានរង្វាន់ Pleng Music Awards លើកដំបូង​បង្អស់ អបអរ​វិស័យ​តន្ត្រី​កម្ពុជា និង​លើកតម្កើង​សិល្បករ​ឆ្នើមៗ​ប្រចាំ​កម្ពុជា

បានផុស

នៅ

រាជធានី​ភ្នំពេញ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២៖ តន្ត្រីករ​ល្បីៗ អ្នកបង្កើត​មាតិកា និង​ឥស្សរជន​លេចធ្លោ​ក្នុង​វិស័យ​កម្សាន្ត​នានា​ក្នុងប្រទេស​កម្ពុជា បានមក​ជួបជុំគ្នា​នៅក្នុង​កម្មវិធី​ពានរង្វាន់ Pleng Music Awards 2022​ដើម្បី​ទទួលស្គាល់​ស្នាដៃ សមិទ្ធិផល​របស់​អ្នកចម្រៀង អ្នកនិពន្ធ និង អ្នក​ផលិត​តន្ត្រី​ដែលមាន​នៅក្នុង​កម្មវិធី Pleng app និង​អបអរសាទរ​ឧត្តមភាព​នៃ​ច្នៃ​ប្រ​ឌិ​ក្នុង​វិស័យ​តន្ត្រី​របស់​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​ពានរង្វាន់​នេះ​បានចាប់ផ្ដើម​ឡើងជា​មួយ​ការដើរ​លើ​កម្រាលព្រំ​ក្រហម​ដ៏​ពិសេស​ដែលមាន​ការចូលរួម​ពី​សំណាក់​សិល្បករ សិល្បការិនី និង​ភ្ញៀវកិត្តិយស​ជាច្រើន ដែលមាន​ការបង្ហាញ​នូវ​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត ជាមួយនឹង​ការ​រចនា​ម៉ូត​ប្លែកៗ ដែល​បញ្ចូល​នូវ​ភាព​ច្នៃប្រឌិត​របស់​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា និង​ជា​សក្ខីភាព​ពិតប្រាកដ ចំពោះ​ឧស្សាហកម្ម​ម៉ូដ​សម្លៀកបំពាក់​ដែល​កំពុង​រីកដុះដាល​យ៉ាងខ្លាំង​នៅ​កម្ពុជា​។

ជ័យលាភី​ឈ្នះ​ពានរង្វាន់​ទាំងអស់​ត្រូវបាន​ប្រកាស​នៅ Garden City Hotel កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែមីនា ហើយ​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Pleng និង Smart Axiata បាន​ទាក់ទាញ​អ្នកទស្សនា​ជាង ២៨​ម៉ឺន​នាក់​។ កម្មវិធី​នេះ​មានការ​សម្ដែង​ដ៏​រំភើប​រីករាយ​ពី​តារា​ដែល​កំពុង​រះ​នៅ​កម្ពុជា ដូចជា លោក ខេ​ម កញ្ញា ទេព បូ​ព្រឹក្ស លោក G-Devith ក្រុម CG Movement ក្រុម KlapYaHandz កញ្ញា Rabee កញ្ញា Sophia Kao លោក ស៊ូ​លី ផេង លោក លាន បញ្ច​នី​ត កញ្ញា គ​ន្ធា លោក Glommy Vincent កញ្ញា តី លោក DJ Alex និង​កញ្ញា​Christ រួម​ជាមួយនឹង​សិល្បករ សិល្បការិនី​ជើងចាស់​ជាច្រើន​ទៀត រួមទាំង លោក ណ​យ វ៉ានណេត អ្នកនាង ម៉េង កែវពេជ្ជតា លោក ឯក ស៊ី​ដេ អ្នកនាង យក់ ថិ​ត​រដ្ឋា និង​តារា​កំប្លែង លោក យាយ​យ៉យ និង​អ្នក កា​តុ​ផងដែរ​។

ពានរង្វាន់​ដ៏​ពិ​សេសមួយ​ក៏ត្រូវ​បានប្រកាស​ផងដែរ​ក្នុង​កម្មវិធី​ពានរង្វាន់ Pleng Music Awards 2022 គឺ​ពានរង្វាន់​អ្នកបង្កើត​មាតិកា​ប្រចាំឆ្នាំ 2022​។ ដើម្បី​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​សប្បុរសធម៌​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន Smart ថវិកា​ទាំងអស់​ដែល​បានមកពី​ការបោះឆ្នោត​ពី​សាធារណៈជន​នឹងត្រូវ​បរិច្ចាគ​កាន់ មន្ទីរពេទ្យ​កុមារ​អង្គរ និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ក្នុង​រយៈពេល​ប្រាំបួន​ថ្ងៃ សំឡេងឆ្នោត​ទទួលបាន​ជិត ៣២,០០០​សម្លេង ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្នើរ​នឹង​ចំនួន ៦៣,៦៦៤ ពាន់​ដុល្លារ​។​

​ពានរង្វាន់​សិល្បការិនី​ប្រចាំឆ្នាំ​ត្រូវបាន​ប្រគល់ជូន​កញ្ញា តន់ ចន្ទ​សី​ម៉ា ដែល​ល្បីល្បាញ​ខាង​ក្បាច់​រាំ​របស់ខ្លួន​ក្នុង​បទ Lambo Toy បទ Lan Saren និង​បទ WIFI​។ បទ​ចម្រៀង​ទោល ‘Are You Ok?’ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​របស់​តារាចម្រៀង​មួយរូប​នេះ ក៏​ត្រូវបាន​ពានរង្វាន់​ជាពិសេស​សម្រាប់​ទទួលបាន​ការចូល​មើល​ក្នុង YouTube រហូតដល់​១០០ លាន​ដង ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។ លោក ស៊ូ​លី ផេង ក្លាយជា​ម្ចាស់​ពាន សិល្បករ​ប្រចាំឆ្នាំ ខណៈ​ពានរង្វាន់​សិល្បករ ឬ​សិល្បការិនី​ថ្មី​ប្រចាំឆ្នាំ ត្រូវបាន​ទៅលើ​កញ្ញា អ៊ុក សុ​វណ្ណា​រី​។

បទ​ចម្រៀង “​វីរនារី​” របស់​ក​ញ្ញ ទេព បូ​ព្រឹក្ស ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង រហូត​ទទួលបាន​ពានរង្វាន់​សរុប​ចំនួន ០៣ រួមមាន​៖ ពានរង្វាន់​បទ​ចម្រៀង​ប្រចាំឆ្នាំ ពានរង្វាន់​វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ និង ពានរង្វាន់​វីដេអូ​ដែលមាន​បច្ចេកទេស​ថត​លេចធ្លោ​ប្រចាំឆ្នាំ​។ ក្នុង​សុន្ទរកថា​ទទួលយក​ពានរង្វាន់ កញ្ញា​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ និង​អ្នកគាំទ្រ​ដែល​បាន​បន្ត​នៅ​ជាមួយ​នាង​នៅក្នុង “​គ្រា​ដ៏​លំបាក​បំផុត​” រហូតដល់​សព្វថ្ងៃ​។

​កញ្ញា តន់ ចន្ទ​សី​ម៉ា លោក​ខេ​ម និង​បទ​ចម្រៀង “​ខកខាន​” របស់ លោក ស៊ូ​លី ផេង ទទួលបាន​ពានរង្វាន់​ពិសេស​រៀងៗ​ខ្លួន​ដូចជា ពានរង្វាន់​សិល្បការិនី​ដែលមាន​កា​ស្ដាប់​ច្រើនជាងគេ​លើ Pleng ពានរង្វាន់​សិល្បករ​ដែលមាន​ការស្ដា​ប់​ច្រើនជាងគេ​លើ Pleng និង ពានរង្វាន់​បទ​ចម្រៀង​ដែល​មានការ​ស្ដាប់​ច្រើនជាងគេ​លើ Pleng​។ ក្រុម​តន្ត្រី​ដ៏​ពេញនិយម​ក្នុងស្រុក គឺ​ក្រុម​តូច Smallworld Smallband ទទួលបាន​ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ​។ សម្រាប់​បទ​ចម្រៀង​ដ៏​ល្បីឈ្មោះ “​ទេព ធីតា​” ច្រៀង​រួមគ្នា​ដោយ​លោក Ran និង លោក HENG ទទួលបាន​ពានរង្វាន់​បទ​ចម្រៀង​រួមគ្នា​ប្រចាំឆ្នាំ​។​

​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan មានប្រសាសន៍ថា “​សូម​អបអរសាទរ​ដល់​ជ័យលាភី​ពានរង្វាន់ Pleng Music Awards 2022 ទាំងអស់គ្នា​។ តាំងពី​ឆ្នាំ​២០១៥ មក ក្រុមហ៊ុន Smart បានធ្វើការ​ជាមួយនិង​ដៃគូរ​ដ៏​ទៀត​នៅក្នុង​ឧស្សាហ​កម្មនេះ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ឧស្សាហកម្ម​តន្ត្រី​ដ៏​លេចធ្លោ​របស់​កម្ពុជា​។ ពានរង្វាន់ Pleng Music Awards គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ផ្សេងទៀត នៅក្នុង​បេសកកម្ម​របស់​យើង​ក្នុង​ការគាំទ្រ​សិល្បករ​ខ្មែរ​ឲ្យ​ទទួលបាន​ការទទួលស្គាល់​ចំពោះ​ស្នាដៃ និង​ភាពស្មោះត្រង់​ចំពោះ​ការងារ​សិល្បៈ​ដ៏​អស្ចារ្យ​របស់​ពួកគេ​”​។ លោក បាន​បន្ថែមទៀតថា “​សូម​អរគុណ​ដល់​ក្រុមហ៊ុន Pepsi Cambodia សម្រាប់​តួនាទី​របស់​ពួកគេ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ទទួលបាន​ជោគជ័យ​។ យើង​ទន្ទឹងរង់ចាំ​ការបង្កើត​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​បន្ថែមទៀត ដើម្បី​រក្សា​សន្ទុះ​ដ៏​គួរឱ្យ​រំភើប​នេះ​សម្រាប់​ឧស្សាហកម្ម​ច្នៃប្រឌិត​របស់​កម្ពុជា​”​។​

​ពានរង្វាន់​ទាំង​៧ ដែល​ត្រូវបាន​ប្រគល់ជូន​ជ័យលាភី​នៅ​កម្មវិធី​ពានរង្វាន់ Pleng Music Awards គឺ​ពានរង្វាន់​សិល្បការិនី​ប្រចាំឆ្នាំ ពានរង្វាន់​សិល្បករ​ប្រចាំឆ្នាំ ពានរង្វាន់​សិល្បករ ឬ​សិល្បការិនី​ថ្មី​ប្រចាំឆ្នាំ ពានរង្វាន់​បទ​ចម្រៀង​ប្រចាំឆ្នាំ ពានរង្វាន់​វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ និង ពានរង្វាន់​បទ​ចម្រៀង​រួមគ្នា​ប្រចាំឆ្នាំ​។​

​ជ័យលាភី​ពានរង្វាន់​ទាំង​ប្រាំពីរ​ត្រូវបាន​កំណត់ដោយ​អ្នកគាំទ្រ​តាមរយៈ​ការបោះឆ្នោត​ជា​សាធារណៈ (​ស្មើរ​នឹង ៤០ ភាគរយ​នៃ​ពិន្ទុសរុប​) ដោយ​ការដាក់​ពិន្ទុ​ពី​អ្នកជំនាញ​ក្នុង​វិស័យ​តន្ត្រី (​ស្មើរ​នឹង​៤០ ភាគរយ​នៃ​ពិន្ទុសរុប​) និង​ចំនួន​សរុប​នៃ​ការ​ស្តាប់​របស់​សិល្បករ សិល្បការ​នី និង បទ​ចម្រៀង​នៅលើ Pleng (​ស្មើរ​នឹង ២០ ភាគរយ​នៃ​ពិន្ទុសរុប​)​។ ការបោះឆ្នោត​បានចាប់ផ្តើម នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ និង​បិទ​នៅ​ថ្ងៃទី​៩ ខែមីនា​។​

​ជ័យលាភី​ពានរង្វាន់ Pleng Music Awards 2022 រួមមាន​៖ ពានរង្វាន់​សិល្បការិនី​ប្រចាំឆ្នាំ តន់ ចន្ទ​សី​ម៉ា​, ពានរង្វាន់​សិល្បករ​ប្រចាំឆ្នាំ ស៊ូ​លី ផេង​, ពានរង្វាន់​សិល្បករ ឬ​សិល្បការិនី​ថ្មី​ប្រចាំឆ្នាំ អ៊ុក សុ​វណ្ណា​រី​, ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ បទ វីរនារី ដោយ ទេព បូ​ព្រឹក្ស​, ពានរង្វាន់​វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ បទ វីរនារី ដោយ ទេព បូ​ព្រឹក្ស​, ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ​ក្រុម​តូច (SmallWorld SmallBand), ពានរង្វាន់​បទ​ចម្រៀង​រួមគ្នា​ប្រចាំឆ្នាំ បទ ទេពធីតា ដោយ RAN ft. HENG, ពានរង្វាន់​សិល្បការិនី​ស្ដាប់​ច្រើនជាងគេ​លើ Pleng តន់ ចន្ទ​សី​ម៉ា​, ពានរង្វាន់​សិល្បការ​ស្ដាប់​ច្រើនជាងគេ​លើ Pleng ខេ​ម​, ពានរង្វាន់​បទ​ម្រៀ​ង​ស្ដាប់​ច្រើនជាងគេ​លើ Pleng ខកខាន (Missed) ដោយ ស៊ូ​លី ផេង​, ពានរង្វាន់ “​វីដេអូ​ដែលមាន​បច្ចេកទេស​ថត​លេចធ្លោ​ប្រចាំឆ្នាំ​” បទ វីរនារី ដោយ ទេព បូ​ព្រឹក្ស​, ពានរង្វាន់ វីដេអូ​បទ​ចម្រៀង​ដំបូង​គេ​ដែលមាន​ការមើល 100​លាន​ដង​ក្នុង YouTube ក្នុង 2 សប្តាហ៍ Are You Ok ? ដោយ តន់ ចន្ទ​សី​ម៉ា​, ពានរង្វាន់ “​អ្នកបង្កើត​មាតិកា​ប្រចាំឆ្នាំ​” ខេមរា​, ពានរង្វាន់​សមិទ្ធិផល​ដ៏​អស្ចារ្យ​ក្នុង​ជីវិត ព្រាប សុវត្ថិ​។​

Pleng គឺជា​កម្មវិធី​ស្ដាប់​តន្ត្រី​លើ​អន​ឡាញ ដែល​គេ​ទាញយក​ច្រើនជាង​បំផុត​នៅ​កម្ពុជា​។ កម្មវិធី​នេះ​ផ្តល់ឱ្យ​អ្នក​ស្តាប់​នូវ​បទ​ចម្រៀង​ជាង​១ លាន​បទ​ពី​សិល្បករ​ក្នុងស្រុក និង​អន្តរជាតិ​ជាង​១​ម៉ឺន​នាក់​។ កម្មវិធី​នេះ​ភ្ជាប់​សិល្បករ​ខ្មែរ​ជាមួយនឹង​ចំនួន​អ្នកគាំទ្រ​ដែល​កំពុង​កើនឡើង​ឥតឈប់ឈរ ដែល​អនុញ្ញាតឱ្យ​មានកា​រ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​នៃ​តន្ត្រី​នៅ​កម្ពុជា និង​ទេពកោសល្យ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Pleng by Smart សូម​ចូលទៅ​កាន់​គេហទំព័រ https://www.smart.com.kh/pleng-music-awards/ និង​តាមដាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Pleng តាមរយៈ www.facebook.com/PlengBySmart

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២១ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

សេដ្ឋកិច្ច២៤ ម៉ោង មុន

រថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន Royal Railway ចំនួន ៣៦ គ្រឿងទៀត បានមកដល់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម