Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដល់ជុំទី៤

បានផុស

នៅ

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសបន្តជុំទី៤ នៅឆ្នាំដើមឆ្នាំ២០២១ ខណៈកម្មវិធីនេះ បានកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ថ្លែងសារផ្ញើជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យជាក់ស្តែងលើការផ្ដល់ថវិកានេះ ដើម្បីឲ្យប្រជាជនអាចទទួលយកបាន ខណៈមានកម្មវិធីជាច្រើនទៀត សម្រាប់ពលរដ្ឋនៅទីជនបទ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើបានចំនួន៣​ជុំកន្លងមកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា បានចំណាយថវិកាអស់ប្រមាណ​១៦០លានដុល្លារអាមេរិក ខណៈការផ្ដល់ជំនួយបណ្ដោះអាសន្ននេះ បានអនុវត្តលើពលរដ្ឋជាង ៥៦០.០០០ គ្រួសារ ដែល​កំណត់អត្តសញ្ញាណថា ជាគ្រួសារក្រីក្រ (ក្រ១ និងក្រ២) តាមរយៈកម្មវិធីជាតិ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម