ព័ត៌មានជាតិ
ពិចារណាឲ្យសិស្សប្រលងបាក់ឌុបឆ្នាំនេះ ជាប់ដោយស្វ័យប្រវត្តិ
សម្តេចតេជោ ហ៊ុន សែនបានស្នើរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ហង់ ជួនណារ៉ុន ពិចារណាសម្រេចឲ្យសិស្សដែលត្រូវប្រលងបាក់ឌុបឆ្នាំនេះជាប់ដោយស្វ័យប្រវត្តិ ដោយសារស្ថានភាពកូវីដនៅមិនទាន់ធូរស្រាល។
សម្តេចលើកឡើងថា វិបត្តិកូវីដនៅបន្តអូសបន្លាយ មិនទាន់អាចដឹងថាស្ថានភាពអាចល្អប្រសើរនៅពេលណាទេ។
“បើវាលំបាកពេក ឲ្យសិស្សបាក់ឌុបជាប់ទាំងអស់គ្នាទៅ”។ សម្តេចថ្លែងបញ្ជាក់។
ក្រសួងបានប្រកាសរៀបចំការប្រលងបាក់ឌុបនៅថ្ងៃ ១១ មករា ឆ្នាំ២០២១ តែក្រោយមកដោយសារការផ្ទុះព្រឹត្តិការណ៍ ២៨ វិច្ឆិកា ទើបឲ្យតាមសាលាជាអ្នករៀបចំការប្រលងដោយគិតនិទ្ទេសពិន្ទុជាប់ធ្លាក់តែម្តង។
ក្នុងការថ្លែងព្រឹកនេះដែរ សម្តេចក៏ឲ្យពិចារណាសិស្សដែលទើបប្រលងបឋមភូមិកន្លងទៅថ្មីៗនេះឲ្យជាប់ដោយស្វ័យប្រវត្តិដែរ៕


-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ