Connect with us

ព័ត៌មានជាតិ

ចម្ងាយផ្លូវជាង ២០ គីឡូម៉ែត្រ ពី កំពត ទៅ វាលរេញ ប៉ាន់ស្មានចាយថវិកាសាងសង់ពី ៦០ ទៅ ៧០ លានដុល្លារ

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​ពី​​​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ កំណាត់​ផ្លូវជាតិ​លេខ ៣ ​ប្រវែង​ជាង ២០ គីឡូម៉ែត្រ​ពី​កំពត​ទៅ​វាលរេញ​ដែល​រង​ការ​ខូចខាត អាច​ត្រូវ​ការ​ចាយ​ថវិកា​ប្រមាណ ៦០ ទៅ ៧០ លាន​ដុល្លារ​ ដែល​ត្រូវការ​បច្ចេកទេស​ខ្ពស់​លើការ​ជួសជុល​ឡើង​វិញ​​ ដើម្បី​​ធានា​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង។

ថ្លែង​ក្នុង​ពេល​ចុះ​ពិនិត្យ​កំណាត់​ផ្លូវជាតិ​លេខ ៣ ពី​កំពត​ទៅវាលរេញ​នៅ​ព្រឹក​មិញនេះ លោក ស៊ុន ចាន់​ថុល បាន​​បញ្ជាក់​​ថា កំណាត់​ផ្លូវ​ជាតិ​លេខ ៣ ពី​កំពត​ទៅ​វាលរេញដែល​មាន​ប្រវែង​ជាង ៥០ គីឡូម៉ែត្រ​ ហើយក្នុង​កំណាត់​ផ្លូវ​ជាង ២០ គីឡូម៉ែត្រ​​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ទោះ​បី​មាន​ការ​ជួសជុល​ជាច្រើន​ដង​ក៏​ដោយ​។

លោក ស៊ុន ចាន់ថុល​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ ពេលកំពុង​​ចុះពិនិត្យកំណាត់​ផ្លូវជាតិលេខ ៣ កំពត​វាលរិញ​នៅ​ព្រឹកមិញនេះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា កំណាត់​ផ្លូវ​ជាង ២០ គីឡូម៉ែត្រ​ជួសជុល​ជា​ច្រើន​ដង​មក​ហើយ ​នៅ​តែ​មិន​ជាប់​។ កន្លង​មានការ​ប្រើ​ប្រាស់​ថវិកា​ពី​ធនាគារ​ពិភពលោក​ផង ក្រុមហ៊ុន​កូរ៉េ​សាងសង់​​ផងក៏​នៅ​តែ​មិន​ជាប់​បាន​តែ​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ខូច​ទៅ​វិញ ដោយសារ​ភូមិសាស្រ្ត​តំបន់​នេះ​ដី​ស្អុយ​ត្រូវ​ការ​កាយ​យក​ជម្រៅ​ ១៨ ម៉ែត្រ​ហើយ​ត្រូវ​​ខួង​ដូច​ធ្វើ​​គ្រឹះ​ស្ពាន​ទើប​អាច​ធានា​បាន។

បើ​តាម​លោក​រដ្ឋមន្រ្តី រដ្ឋាភិបាល​បាន​ស្នើ​កញ្ចប់​ថវិកា​ពី​រដ្ឋាភិបាល​ចិន​លើ​ការ​ស្ថាបនា​កំណាត់​ផ្លូវ​ជាង ២០ គីឡូម៉ែត្រ​នេះ​ដែល​ត្រូវ​ការ​ចំណាយ​ថវិកា​ពី ៦០ ទៅ ៧០ លាន​ដុល្លារ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក វ៉ាង យី ទីប្រឹក្សារដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០២១ ​​បញ្ជាក់ថា ប្រទេស​ចិន​នឹង​បញ្ជូន​អ្នកបច្ចេកទេស​ជំនាញ​មក​សិក្សា​ផ្លូវជាតិ​លេខ​៣ កំពត-វាលរេញ ដែល​មាន​ការ​ខូចខាត​ខ្លាំង​ប្រវែង ២០ គីឡូម៉ែត្រ ដែល​ជា​តំបន់​ដីស្អុយ​ពិបាកក្នុងការ​សាងសង់។

ទាក់ទងនឹងផ្លូវជាតិលេខ៣ កំពត-វាលរេញនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការខូចខាតប្រវែង២០គីឡូម៉ែត្រនេះ មានកំណាត់ផ្លូវប្រវែង ១៥ គីឡូម៉ែត្រ ខូច​ដោយសារ​តែ​ស្ថានភាពកសាងគ្រឹះមិនបានរឹងមាំ ខណៈ​​ប្រវែង ៥​ គីឡូម៉ែត្រ​ភ្ជាប់​ទៅផ្លូវ​បំបែក​វាលរេញ ស្ថានភាព​ដី​ខាងក្រោម​ស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែល​ជា​ដើមចម​ចម្បង​មួយ​នាំឱ្យផ្លូវ​សាងសង់​ហើយ​តែងតែ​ខូច​ទៅវិញ។

​លោក​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល​ បាន​បញ្ជាក់​ថា ដើម្បីឱ្យកំណាត់​ផ្លូវប្រវែង ២០គីឡូម៉ែត្រនេះ​ជាប់​មាំល្អលែងខូច ​ក្នុង​នោះ​ប្រវែង ១៥គីឡូម៉ែត្រ ត្រូវកាយ​ដីចាក់គ្រឹះ​ឡើងវិញ ហើយ​ចាក់​បេតុង​កម្រាស់ ២.៦តឹក និង​ពង្រីក​ទទឹង​ផ្លូវ​ទៅ ១២ម៉ែត្រ។ ដោយឡែក​ប្រវែង​ផ្លូវ​ប្រមាណ ៥ គីឡូម៉ែត្រ ទៅ​ផ្លូវ​បំបែកវាលរេញ ត្រូវ​ចាក់​សសរ​គ្រឹះ​ចូល​ទៅក្នុង​ដី រួច​ទើប​ចាក់​បេតុង​ពី​លើ​​កម្រាស់ ២.៦តឹក និង​ពង្រីក​ទទឹង​ផ្លូវដល់ទៅ ១៦​ម៉ែត្រ​ហើយត្រូវការថវិកាក្នុងរង្វង់ជាង ៦០ លានដុល្លារអាមេរិក​យក​មក​សាងសង់ នឹង​ធ្វើឱ្យ​កំណាត់​ផ្លូវ​នេះ​ជាប់​ហើយលែងខូច៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម