ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ជិត ៣ខែមកនេះ ក្រសួងព័ត៌មានសម្រេចមិនបន្តផ្ដល់អាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានចំនួន ៣
មន្ត្រីនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេលជិត ៣ខែនាឆ្នាំ ២០២២នេះ ក្រសួងព័ត៌មានបានសម្រេចមិនបន្តផ្ដល់អាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានចំនួន ៣ ដែលបានផ្សព្វផ្សាយព័ត៌មាន ព័ត៌មានមិនពិត និងមិនបានផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានច្បាស់លាស់។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ២៩ ខែមីនានេះថា ពាក់ព័ន្ធនឹងការមិនសម្រេចបន្តផ្ដល់អាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មាន គឺក្រសួងព័ត៌មាន ទើបតែសម្រេចមិនបន្តផ្ដល់អាជ្ញាបណ្ណ ដល់អង្គភាពសារព័ត៌មានចំនួនតែ ៣ប៉ុណ្ណោះ។
បើតាមលោក មាស សុភ័ណ្ឌ ការសម្រេចបែបនេះ ដោយសារតែក្រសួព័ត៌មាន ពិនិត្យឃើញថា អង្គភាពសារព័ត៌មានទាំងនោះ បានផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនបានផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានច្បាស់លាស់ពីគ្រប់ប្រភពដែលពាក់ព័ន្ធ និងប្រើប្រាស់អត្ថបទព័ត៌មានទាំងនោះ ដើម្បីស្វែងរកផល ប្រយោជន៍ផ្ទាល់ខ្លួន ដែលជាការប្រព្រឹត្តប្រាស់ចាក ពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាច្បាប់ដែលមានជាធរមាន ផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់បន្ថែមថា កន្លងមក ក្រសួងព័ត៌មាន តែងតែអនុវត្តនូវ យន្តការមួយចំនួន ដូចជា៖
-ក្រើនរំលឹក និងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានទាំងអស់ ឲ្យប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន។
-អប់រំ ណែនាំ តម្រង់ទិសដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន ឬធ្វើកិច្ចសន្យា កែប្រែ កំហុសឆ្គងជាដើម។ -ចុងក្រោយ គឺការអនុវត្ត វិធាការច្បាប់តាមនិតីវិធី។
យ៉ាងណាក៏ដោយ បើតាមលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន គឺក្រសួងព័ត៌មាន នូវតែលើទឹកចិត្តឲ្យអ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានទាំងអស់ គោរពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិនានា ព្រមទាំងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន និងធ្វើជាស្ពាន ក្នុងការផ្ដល់ ព័ត៌មានពិត និងច្បាស់លាស់ជូនដល់សាធារណជន៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ