ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ពិភាក្សាពង្រីកសេដ្ឋកិច្ច ជាមួយ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ អគ្គលេខាធិការនៃអង្គ ការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាមានការទាក់ទាញខ្លាំង ហើយអាចជាគំរូនៃការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំងក្នុងជំនួបរវាងអ្នកវិនិយោគមកពី ២៤ ប្រទេសជាមួយ និងអ្នកវិនិយោគកម្ពុជា។
លោកស្រីជម្រាបបន្ថែមថា គោលបំណងរបស់លោកស្រី និងប្រតិភូមកកាន់កម្ពុជា នៅពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងនិរន្តភាពតទៅ។ ដំណើរទស្សនកិច្ចរបស់លោកស្រីនៅពេលនេះជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបតិ្តការតទៅអនាគត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរចំពោះជំនួបជ័យនៃជំនួបរវាងអ្នកវិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ប្រទេសយើង នឹងតំបន់យើង មានសក្តានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ។
សម្ដេចតេជោមានប្រសាសន៍ បន្ថែមថា យើងគប្បីរួមគ្នាបង្កឱកាសចាប់យកសក្កានុពលទាំងឡាយដើម្បី មិនត្រឹមតែពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធនៃផ្នែកនយោបាយ។

ក្នុងឱកាសនោះ សម្តេចតេជោបានជម្រាបជូនលោកស្រីថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្ដេចចង់បាន គឺជំរុញការអនុវត្ត ចលនាសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ និងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានមានដំណើរការប្រក្រតីភាពឡើងវិញ៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ