Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងជំនួយចិន ១៥ លានដូសទៀត ត្រូវពន្យារដឹកមកកម្ពុជា ខណៈកម្ពុជាទទួលជំនួយពីកូវ៉ាក់

បានផុស

នៅ

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងជំនួយរបស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកមកដល់កម្ពុជាចំនួន ១ ភាគ ៣ និងថ្ងៃស្អែកនឹងដឹកមកបង្គ្រប់ចំនួន ៥ លានដូស នៃវ៉ាក់សាំងជំនួយ ២០ លានដូស។ ចំណែកវ៉ាក់សាំង ១៥ លានដូសទៀត នឹងត្រូវពន្យារដឹកមកកម្ពុជានៅក្រោយខែកញ្ញា ខណៈកម្ពុជាត្រៀមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ពីយន្តការកូវ៉ាក់ក្នុងរយៈពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ១៥ លានដូសទៀត កំពុងពិភាក្សាថា កម្ពុជានឹងមានតម្រូវការនៅពេលណា ដោយប្រទេសចិននឹងរង់ចាំបំពេញតាមតម្រូវការកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍បន្តថា៖ “ការពន្យារនេះ ដោយសារកម្ពុជានឹងទទួលវ៉ាក់សាំងពីយន្តការកូវ៉ាក់ចំនួន ៧,៥ លានដូស ពីខែ៤ (ខែមេសា) ដល់ចុងខែ៩ (ខែកញ្ញា)។ អ៊ីចឹងប្រហែលវ៉ាក់សាំងជំនួយរបស់ចិន ១៥ លានដូស យើង (កម្ពុជា) នឹងស្នើសុំឱ្យចិនផ្ដល់ជូនក្រោយខែ៩ (ខែកញ្ញា) ឬតាមការសម្រេចជាក់ស្ដែងរបស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩”។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា យន្តហោះជើងទី១ ដែលដឹកវ៉ាក់សាំងជំនួយបង្ការជំងឺកូវីដ-១៩ របស់ចិន ប្រភេទស៊ីណូវ៉ាក់ បានមកដល់កម្ពុជានៅថ្ងៃនេះ មានចំនួនប្រមាណ ១,៥ លានដូស ស្មើហ្នឹង ៧៨ ម៉ឺនដប រួមនឹងម្ជុលសឺរាង ខណៈការដឹកជញ្ជូន ២ ជើងបន្ថែមទៀត នឹងមកដល់នៅថ្ងៃស្អែកពេលព្រឹក ដែលគិតសរុបគឺ ៥ លានដូស។

លោកស្រី យក់ សម្បត្តិ បានរំលឹកថា៖ “វ៉ាក់សាំងចំនួន ៥ លានដូសនេះ គឺជាចំនួនវ៉ាក់សាំងក្នុងចំណោយមវ៉ាក់សាំង ២០ លានដូស ដែលលោក ស៊ី ជិនពីង បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ”។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ ម៉ឺនដូស។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨ ៧២៤ ៨០០ ដូស។

គួរបញ្ជាក់ថា តាមរបាយការណ៍គិតត្រឹមថ្ងៃទី២៨ ខែមីនាម្សិលមិញ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ទទួលលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៥៩%។ ក្នុងនោះវ៉ាក់សាំងបានចាក់ទៅលើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០២,៦៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១២% ធៀបជាមួយ​ចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៩,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម