Connect with us

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! សូ ដានីតា និង យ៉ែម សំអូន ផ្ទុះជម្លោះផ្អើលអ្នកគាំទ្រ

បានផុស

នៅ

​អ្នកគាំទ្រ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនៅសុខៗស្រាប់តែតារាចម្រៀង សូ ដានីតា និងរៀមច្បងដែលជាប្រធានក្រុម Dara Entertainment លោក យ៉ែម សំអូន បានផ្ទុះពាក្យសម្តីដាក់គ្នា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង សូ ដា​នី​តា ​រសៀល​ថ្ងៃទី​ ២៩​ ខែមីនា ​ឆ្នាំ​ ២០២២​ នេះ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​អម​នឹង​សំណេរ​ដោយ​ប្រកាសថា​ នាង​ឈប់​ធ្វើ​ការងារ​ជាមួយ​លោក យ៉ែម សំ​អូន បន្តទៀត​។ ​អ្នកនាង សូ ​ដានី​តា រៀប រាប់​ថា​១​សន្លឹក​នេះ​ គឺជា​សន្លឹក​ខ្ញុំ​ផុស​ចុងក្រោយ ដោយ​នាង​ខ្ញុំ​សូម​ប្រកាស​រាល់​ការងារ​ Dara Ente rtainment Samonn Yem​ គឺ​នាង​ខ្ញុំ​សូម​បញ្ឈប់​ទាំងអស់​។

​អ្នកនាង សូ ដា​នី​តា បន្តថា​មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​បានល្អ​កុំ​ចេះតែ​ថា ឱ្យ​គេ​ខុស​ ១០០​ ដងដោយ​មិនមាន​អ្នក​មិន​ហ៊ាន​តប​តែ​ដល់ពេល​គេ​ហ៊ាន​តប​តាំង​ពី​ក្តៅក្រហាយ​។ ​កញ្ចក់​អាច​ឆ្លុះ​ខ្លួន​មុខ​របស់​យើងពេលដែល​យើង​ត្រូវការ តែ​ភ្នែក​មនុស្ស​គឺជា​កញ្ចក់​ជាប់​នឹង​សកម្មភាព​របស់​មនុស្ស​គ្រប់គ្នា​រៀន​មើល​គេ​ល្អ​ខ្លះ​ផង​។​

​យ៉ាងណាមិញ​ភ្លាមៗ​នៃ​ការ​បង្ហោះ​របស់​តារា​ស្រី សូ​ដា​នី​តា គេ​ស្រាប់តែ​ឃើញ​ផេ​ក​ផ្លូវការ «Dara Entertainment»​របស់លោក យ៉ែម សំ​អូន បាន​ចូល​ខម​មិន​នៅ​ខាងក្រោម​នោះ​ថា​«​មិនបាច់​សុំទោស​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​គឺជា​អ្នក​សុំ​មុនហើយ​សម្រាក​ដោយ​ប្រើ​នូវ​Voice​សំឡេង​របស់ខ្ញុំ​ផ្ទាល់​។ គ្រាន់​ដើម្បី​កុំ​ឲ្យ​លំ បាក​មិនបាន​ធ្វើការ​ជាមួយ​ខ្ញុំ ហើយ​ដើម្បី​កុំ​ឲ្យ​អន់​ដល់​កិត្តិយស​ថ្លៃថ្នូរ​របស់​ប្អូន​ផង​»​។​

​មិន​បង្អង់​យូរ​អ្នកនាង សូ​ដានី​តា ក៏បាន​បន្ត​ឆ្លងឆ្លើយ​បន្ថែមថា​ «​ខ្ញុំ​សុំ​មិន​តប ព្រោះ​ការគិត​ខុសគ្នា អ៊ីចឹង​! គួរ​ធ្វើការ​ផ្សេង​ពីគ្នា រៀន​ឱ្យ​តម្លៃ​អ្នកដទៃ​ផ ង​!»​។ ​ចំណែក​លោក យ៉ែម សំ​អូន ក៏បាន​បន្តទៀតថា​«​បើ​និយាយ​ពី​រឿង​តម្លៃ​រឹតតែ​ឆ្ងាយ​គ្នា​ហើយ​ត្រូវ​គុណ​ទ្វេដង​ពី​រឿង​អ្នក​ដែល​មិន​ផ្ដល់​តម្លៃ​ឱ្យ​ខ្ញុំ​»​។​

​លោក​បន្ថែមថា ​ខ្ញុំ​គ្រាន់តែ​មិនដែល​និយាយ​តែបើ​អ្នក​បង្ខំ​ខ្ញុំ​ឱ្យ​និយាយ ខ្ញុំ​មាន​ភស្តុតាង​ទាំងអស់​។ អ្នក​ដៀល​ប្រធាន​របស់​អ្នក​កប់​មាត់ នៅ​ហ៊ាន​តវ៉ា​ចង់បាន​តម្លៃ​ទៀត​?​ បើ​ចង់បាន​ខ្ញុំ​ឱ្យ​ខ្ញុំ​មាន​ឯកសារ​គ្រប់យ៉ាង​ទាំងអស់ ទាំង​សំឡេង​ទាំង​សំណេរ​ដែល​មើលងាយ​ខ្ញុំ​។ ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ យើង​មិនទាន់​អាច​ស្វែងរក​ការសួរនាំ​ពី​ភាគី​លោក យ៉ែម សំ​អូន និង សូ ដា​នី​តា បាន​នៅឡើយ​ទេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤០ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៨ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥០ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម