ព័ត៌មានជាតិ
បញ្ហាសិទ្ធិមនុស្ស ដោយផ្ដោតលើសិទ្ធរបស់ជនពិការ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ AICHR
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីការផ្លាស់ប្តូររវាងតំណាងអាយឆាអាណត្តិ២០១៩-២០២១ និងតំណាងអោយឆាអាណត្តិ២០២២-២០២៤ ដែលសិក្ខាសាលានេះ ដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអោយឆា និងជាប្រធានអាយឆាឆ្នាំ២០២២។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ទី១. សម្រួលដល់និរន្តរភាពនៃការបន្ត ការងាររបស់អាយឆា ទី១២. ធានារក្សានូវវឌ្ឍនភាព និងសមិទ្ធផលនានារបស់អាយឆា និងទី១៣. ចែករំលែកព័ត៌មាន និងពិភាក្សាលើបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។

នៅក្នុងដំណើរការសិក្ខាសាលា អតីតតំណាងអោយឆារបស់ប្រទេសអាស៊ាននានា បានចែក រំលែកនូវបទពិសោធន៍ការងារការអនុវត្តល្អៗ និងបានពិភាក្សាពាក់ព័ន្ធនឹងឯកសារសំខាន់ៗរបស់អាយឆា (កិច្ចសន្ទនារបស់អាយឆាជាមួយភាគីពាក់ព័ន្ធ ការងារស្រាវជ្រាវ និងការកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកគោលនយោបាយ យុទ្ធសាស្ត្រសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ស្វ័យវាយតម្លៃរបស់អាយឆា ផែនការនិងការអនុវត្តកម្មវិធី សកម្មភាពនានារបស់អាយឆា ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀតទាក់ទងនឹងវិស័យសិទ្ធិមនុស្ស។

សិក្ខាសាលានេះ បានផ្តល់ជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងការភ្ជាប់នូវទំនាក់ទំនង រវាងអតីតតំណាងអាយឆាក្នុងអាណត្តិមុន និងតំណាងអាយឆាដែលទទួលបានការតែងតាំងសម្រាប់អាណត្តិថ្មី ដោយបានធ្វើការចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗកត្តាជោគជ័យ ក៏ដូចជាបញ្ហាប្រឈមនានាលើការងារលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។
លោក ស្រ៊ាង ចិន្តា ជំនួយការរបស់អាយឆា (AICHR) និងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសិក្ខាសាលានេះថា សិក្ខាសាលានេះ បានពិភាក្សាទៅលើលិខិតបទដ្ឋានផ្សេងៗរបស់អាយឆា (គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស-AICHR) ពីព្រោះអាយឆា គឺជាស្ថាប័នគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ដូច្នេះអតីតតំណាងប្រចាំនៅអាយឆា គាត់ធ្វើការចែករំលែកពីឯកសារផ្សេងៗរបស់អាស៊ានពាក់ព័ន្ធជាមួយសុខភាពមនុស្ស ធម្មនុញ្ញអាស៊ាន សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន និងលក្ខន្តិកៈរបស់អាយឆា ដើម្បីជាព័ត៌មាន ក៏ដូចជាបទពិសោធន៍សម្រាប់អាយឆាអាណត្តិក្រោយ ដើម្បីឲ្យដឹងថា តើអាយឆានៅក្នុងអាស៊ានអាណត្តិមុន មានលិខិតបទដ្ឋានគតិយុត្តិអ្វីខ្លះ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងតួនាទី និងភារកិច្ច អ្វីខ្លះ ដែលត្រូវធ្វើនៅក្នុងវិស័យសិទ្ធិមនុស្សនេះ។

បើតាមលោក ស្រ៊ាង ចិន្តា កិច្ចប្រជុំនេះ ក៏បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ដោយផ្ដោតសំខាន់លើសិទ្ធរបស់ជនមានពិការភាពផងដែរ ហើយអតីតតំណាងអាយឆា ក៏បានចែករំលែកផងដែរថា តើអាយឆាមុនបានធ្វើការងារអ្វីខ្លះ ដើម្បីលើកកម្ពស់សិទ្ធិបងប្អូនមានពិការភាពនេះ។ លោកថា អាយឆានេះដើរតួនាទីជាស្ថាប័នសិទ្ធិមនុស្សរបស់អាស៊ាន ប៉ុន្តែជាស្ថាប័នអន្តររដ្ឋាភិបាលអាស៊ាន។
ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន លោក ស្រ៊ាង ចិន្តា បញ្ជាក់ទៀតថា “អាយឆា មិនមានអាណត្តិចំពោះការការពារសិទ្ធិមនុស្សនោះទេ អីចឹងការការពារសិទ្ធិមនុស្សអាចពាក់ព័ន្ធទៅនឹងយន្តការ នៃការទទួលពាក្យបណ្ដឹង ការដោះស្រាយពាក្យបណ្ដឹង គេហៅថា យន្តការនៃការការពារសិទ្ធិមនុស្ស។ អញ្ចឹងតាមស្មារតីនៃកិច្ចប្រជុំអាយឆា កន្លងមកប្រសិនបើក្នុងករណីអាចឆាទទួលបានពាក្យបណ្ដឹងករណីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសណាមួយ ដែលប្ដឹងមកអាយឆា ឬតាមរយៈលេខាធិការដ្ឋានអាស៊ាន អញ្ចឹងជាគោលការណ៍អាយឆាត្រូវបញ្ជូនពាក្យបណ្ដឹងទៅប្រទេសសាម៉ី”។
លោកថា “ដូចយើងដឹងហើយថា គោលការណ៍នៅក្នុងអាស៊ាន គឺគោរពនូវអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗហើយសម្រេចការងារអ្វីមួយ គឺសម្រេចលើគោលការណ៍កុងសង់ស៊ីស។ អីចឹងវាខុសពីយន្តការនៅតំបន់ផ្សេងៗដូចជានៅអឺរ៉ុបជាដើម”៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ