ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ មានផែនការដំឡើងរូបសំណាក «ព្រះថោងនាងនាគ» ឲ្យហើយមុនចូលឆ្នាំខ្មែរ
ជាផែនការរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺចង់តម្លើងរូបសំណាក «ព្រះថោងនាងនាគ» ឲ្យបានហើយ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពាក់កណ្ដាលខែមេសាខមុខនេះ ខណៈដែលក្រុមការងារបច្ចេកទេស បាននិងកំពុងរៀបចំតម្លើង។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣០ ខែមីនានេះថា រដ្ឋបាលខេត្តព្រះសីហនុ មានផែនការចង់តម្លើងរូបសំណាក «ព្រះថោងនាងនាគ» ឲ្យហើយមុនពិធីបុណ្យចូលឆ្នាំខ្មែរ ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេស បាននិងកំពុងរៀបចំតម្លើងហើយ។

លោកថា «ក្រុមការងារបច្ចេកទេស បាននិងកំពុងរៀបចំតម្លើងហើយ ហើយដោយឡែកកម្មវិធីសម្ពោធ គឺនឹងរៀបចំនៅ ពេលបន្តបន្ទាប់ទៀត…ជាផែនការយើង ចង់ឲ្យហើយមុនចូលឆ្នាំខ្មែរ ប៉ុន្តែយើងនឹងមើលតាមស្ថានភាពជាក់ស្ដែងបន្តទៀត តែបីជាយ៉ាងណាក៏ដោយ យើងចង់ឲ្យបានលឿន និងមានគុណភាព ការតម្លើង ការរៀបចំហ្នឹង»។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីដើមសប្ដាហ៍នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានរូបសំណាក «ព្រះថោងនាងនាគ» ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ណែនាំ និងជំរុញដល់ក្រុមជាងឲ្យពន្លឿនការងារលើកដាក់ និងតម្លើងរូបសំណាក ឲ្យបានឆាប់រួចរាល់។
សូមជម្រាបថា រូបសំណាក «ព្រះថោងនាងនាគ» មានកម្ពស់ ២១ម៉ែត្រ ដែលរចនាស្ថាបត្យកម្មដោយកូនខ្មែរ និងត្រូវបានធ្វើឡើងពីស្ពាន់ក្នុងប្រទេសចិន បានដឹកមកដល់រង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ។ រូបសំណាក «ព្រះថោងនាងនាគ» បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ដែលជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ រូបសំណាក «ព្រះថោងនាងនាគ» នេះ ជារូបសំណាកទី ៣ ដែលរដ្ឋបាលខេត្តព្រះ សីហនុ បាននិងកំពុងរៀបចំលើកដាក់ លើបល្ល័ងនៅរង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី ដែលនៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ។
រូបសំណាក «ព្រះថោងនាងនាគ» បន្ទាប់លើកដាក់រួច នឹងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ៕
អត្ថបទ៖ ឃួន សុភ័ក្រ







-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក