Connect with us

ព័ត៌មានជាតិ

ខេត្តកំពតរង់ចាំគម្រោងពីរបញ្ចប់ នឹងក្លាយជាមុខព្រួញអ្នកទេសចរមកពីគ្រប់ទិសទី

បានផុស

នៅ

គម្រោង​ហេដ្ឋារចនាសម្ពន្ធ​ចំនួន​ពីរ​កំពុង​ដំណើរការ​សាងសង់​ ហើយ​នៅ​ពេល​បញ្ចប់​ខេត្តកំពតនឹងផ្លាស់ប្តូរ​មុខមាត់​ក្លាយជា​មុខព្រួញទេសចរណ៍​មកពី​គ្រប់​ទិសទី។

គម្រោង​អភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​ខេត្ត​កំពត ​គិត​ត្រឹមថ្ងៃទី២២ ខែ​មីនា ឆ្នាំ២០២២ សម្រេច​បានជាង ៩៣% ដែល​​គ្រោង​បញ្ចប់​ជា​ស្ថាពរ​អំឡុង​ខែ​មិថុនា​ឆ្នាំ​២០២២ នេះ។

កំពង់ផែ​ដែល​ចាយ​ថវិកា​ជាង ១០ លាន​ដុល្លារ​នេះ​មាន​ទីតាំង​ស្ថិតនៅស្រុកទឹកឈូ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៤ ហិកតា មានជម្រៅ៤,៥ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ និង​មាន​សមត្ថភាព​អាច​ផ្ទុក​នាវា​ដឹក​អ្នក​ដំណើរ​បាន​ពី ៣០០ ទៅ ៤០០​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពីបញ្ចប់​គម្រោង​ កំពង់ផែទេសចរណ៍ខ្នាត​អន្តរជាតិនេះ​​​នឹងក្លាយជា​ច្រកទ្វារ​ដ៏សំខាន់ សម្រាប់​ទទួល​ភ្ញៀវទេសចរណ៍​ជាតិ និងអន្តរជាតិ​ធ្វើដំណើរ​កម្សាន្តតាមផ្លូវទឹក ជាពិសេស​ទេសចរណ៍​មក​ពី​ប្រទេស​ថៃ និង​វៀតណាម​។ ជាមួយគ្នា​នេះ​ដែរ តាម​រយៈ​កំពង់ផែ​នេះ​ក៏ជា​​​ផ្លូវសមុទ្រ​យ៉ាង​សំខាន់ តភ្ជាប់​ការដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ទៅកាន់​បណ្តាកោះ​នានា​នៅភាគខាងត្បូង និង​តភ្ជាប់​ខេត្តកំពត​ទៅកាន់​ពិភព​លោក។

ដោយឡែក​ហេដ្ឋា​រចនាសម្ព័ន្ធ​ដ៏​សំខាន់មួយ​ទៀត គឺ​​គម្រោង​អភិវឌ្ឍ​ផ្លូវ​កាត់​ថ្មី​ពី​ផ្លូវជាតិ​លេខ ៤ ឆ្ពោះ​ទៅទីក្រុង​​ភ្នំ​បូកគោ។ ផ្លូវកាត់​​ថ្មី​នេះ​ជា​គម្រោង​ដែល​គាំទ្រ​ថវិកា​ដោយ​​អ្នក​ឧកញ៉ា សុខ គង់ និង​អ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី មាន​ប្រវែង ២៧ គីឡូម៉ែត្រ ដែល​តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងអ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី។

គម្រោង​សាងសង់​ផ្លូវ​នេះ​នឹង​ជំរុញ​សក្ដានុពល​អភិវឌ្ឍន៍​ខេត្ត​កំពត​កាន់តែ​ខ្លាំងក្លា​​បន្ថែម​ទៀត ពីព្រោះ​ថា​ផ្លូវ​នេះនឹង​ទាក់ទាញ​​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​កាន់​ខេត្តកំពត​កាន់តែ​ច្រើន ដោយសារ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ចេញចូល​គ្រប់​ទិសដូច​ជា​ពី​ភ្នំពេញ ពី​ទីរួមខេត្ត​កំពង់ស្ពឺ ពី​ខេត្តកោះកុងក៏បាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម