Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបំផ្លាញ​ចោល​ភេសជ្ជៈ​កូកាខូច​គុណភាព​ និង​ទំនិញ​ចម្រុះ​ប្រមាណ​ ៤ តោន

បានផុស

នៅ

សាខាការពារ​ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការ ក្លែងបន្លំ រាជធានីភ្នំពេញ និង​ខេត្តតាកែវ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញម្ហូប​អាហារ វេចខ្ចប់ស្រាប់ ភេសជ្ជៈ និងផលិតផលប្រើប្រាស់មិនមែនម្ហូបអាហារនានា នៅតាមផ្ទះលក់ទំនិញ ផ្សារ និងម៉ាត កាលពីថ្ងៃទី២៩ ខែមីនាម្សិលមិញនេះ ដោយមានការសហការជាមួយមន្ទីរ​ពាណិជ្ជ​កម្មខេត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញ បានរកឃើញ ក៏ដូចជាដកហូតនូវ​ទំនិញមិន​ប្រក្រតី ហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះ សរុបចំនួន ៧.៥គីឡូក្រាម។

យ៉ាងណាមិញ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោកូនក្មេង ក្រែងមាន​ការដាក់តាំងលក់ ដោយមិនអនុលោមតាមអនុក្រឹត្យលេខ១៣៣ «ស្តីពីការលក់ផលិតផល​សម្រាប់​ចិញ្ចឹមទារក និងកុមារ» ដែលអាចប៉ះពាល់ដល់សុខភាពទារក។ ជាលទ្ធផលមន្ត្រីជំនាញ​ពុំបាន​រកឃើញ​ភាពមិនអនុលោមលើផលិតផលម្សៅទឹកដោះគោនោះទេ។

ប្រភពដដែលបន្តថា នៅក្នុងថ្ងៃដដែល ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញបានចូលរួមក្នុងប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ​ជាប្រភេទសាច់បង្កក នៅក្នុងឃ្លាំង និងមធ្យោបាយដឹកជញ្ជូន ដែលពុំមានភាពអនុលោម​តាមបទដ្ឋានគតិយុត្ត ដោយបានធ្វើការឃាត់ទុក និងផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ន។

លើសពីនេះទៅទៀត មន្ត្រីជំនាញ បាននាំយកផលិតផលម្ហូបអាហារ ភេសជ្ជៈ ខូចគុណភាព ហួសកាលបរិច្ឆេទ រំលោភបំពានសិទ្ធិផ្តាច់មុខ និងស្រាស(មានលាយសារធាតុមេតាណុល) ដែលបានដកហូតពីទីផ្សារនានា ទៅធ្វើការបំផ្លាញចោល សរុបចំនួន ៦១០គីឡូក្រាម និង៣,៥៤០លីត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម