ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ ជំរុញឲ្យរោងចក្រផលិតស៊ីម៉ងត៍ បន្តពង្រឹងគុណភាព និងតម្លៃ
លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឲ្យរោងចក្រផលិតស៊ីម៉ងត៍ដ៍ធំនៅកម្ពុជា បន្តពង្រឹងគុណភាពនិងតម្លៃ, ពង្រីកទីផ្សារ ជាពិសេសដើម្បីបម្រើនូវសេចក្តីត្រូវការរបស់អតិថិជន។
ការជំរុញបែបនេះ គ្រាដែលលោកបណ្ឌិតចម ប្រសិទ្ធ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២កន្លងនេះដឹកនាំគណៈប្រតិភូក្រសួង និងអាជ្ញាធរដែនដីខេត្តកំពត ចុះទស្សនកិច្ចនៅក្រុមហ៊ុនស៊ីម៉ងត៍កម្ពុជាចក្រីទីង ដែលមានរោងចក្រផលិតស៊ីម៉ងត៍ (Cambodia Cement Chakrey Ting Factory Co., Ltd.), រោងចក្រផលិតសំបកបាវ: (Cambodian Packaging Chakrey Ting Factory Co., Ltd.), រោងចក្របេតុងលាយស្រេច (Cambodia Concrete Chakrey Ting Co., LTD.), និងរោងចក្រផលិតស្មាប៊ត: Cambodia Decorative Building Materials Chakrey Ting Co., LTD. មានទីតាំងនៅភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។
លោកបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា ការពង្រឹងគុណភាព គឺជាការកាត់បន្ថយហានិភ័យ និងស្វែងរកដោះស្រាយ សម្រាប់ការប្រឈមកង្វះវត្ថុធាតុដើម ដែលនឹងត្រូវអស់នាពេលខាងមុខដ៏ឆាប់, បង្កើនការធ្វើពិពិធកម្មថាមពល តាមរយៈការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងធានាឲ្យមានលក្ខខណ្ឌការងារសមស្របដល់កម្មករ-និយោជិកក្នុងស្រុក ព្រមទាំងបន្តពង្រីកការចូលរួមចំណែក ក្នុងការទទួលខុសត្រូវផ្នែកសង្គម និងបរិស្ថានល្អប្រសើរ។ នេះជាគោលបំណង នៃការចុះទស្សនកិច្ចនេះ គឺដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ដែលស្នើឡើងដោយក្រុមហ៊ុន និងដើម្បីជំរុញលើកទឹកចិត្ត ដល់ការវិនិយោគបន្ថែមទៀតក្នុងវិស័យនេះ នាពេលអនាគត។
ក្នុងកិច្ចសំណេះសំណាលនាពេលនោះ លោកបណ្ឌិតទេសរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមហ៊ុនស៊ីម៉ងត៍កម្ពុជាចក្រីទីង ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍នៅព្រះរាជាណាចក្រកម្ពុជា ដំបូងគេចាប់តាំងពីឆ្នាំ ១៩៦១ ក្នុងសម័យសង្គមរាស្រ្តនិយម ហើយបាននិងកំពុងបន្តសកម្មភាពផលិតកម្មរបស់ខ្លួន បន្ទាប់ពីមានការសហការគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិនដោយការចុះកិច្ចព្រមព្រៀងទ្វេរភាគី វិនិយោគលើការកសាងឡើងវិញនៅឆ្នាំ ២០១២ ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមតម្រូវការ រួមមាន ស៊ីម៉ងត៍ សំបកបាវ បេតុង និងស្មាប៊ត ។
ក្នុងន័យនេះ ក្រុមហ៊ុនបានរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក, និងជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម ក៏ដូចជាជួយរុញច្រាញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងចូលរួមសកម្មភាពផ្នែកពង្រឹងសុខមាលភាព សុខភាព និងបរិស្ថានសង្គមជាច្រើន។ ជាក់ស្តែង ក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់នូវវត្ថុធាតុដើមដ៏សំខាន់ សម្រាប់សំណង់នៅកម្ពុជា ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំនប់នឹង និងអគារ ទទឹមនឹងការចូលរួមចំណែកលើកកម្ពស់ការបង្កើតការងារ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងមូលដ្ឋានផងដែល។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតទេសរដ្ឋមន្រ្តី បានប្តេជ្ញានឹងបន្តការសម្របសម្រួលផ្នែកលិខិតបទដ្ឋានពាក់ព័ន្ធ និងលើកទឹកចិត្តដល់ការពង្រីកការវិនិយោគបង្កើតសួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស និងបានណែនាំអោយក្រុមហ៊ុ នត្រូវរៀបចំខ្លួនពង្រឹងការប្រកួតប្រជែងផ្នែកគុណភាពនិងតម្លៃ, ពង្រីកទីផ្សារ, កាត់បន្ថយហានិភ័យ និងស្វែងរកដោះស្រាយសម្រាប់ការប្រឈមកង្វះវត្ថុធាតុដើមដែលនឹងត្រូវអស់នាពេលខាងមុខដ៏ឆាប់, បង្កើនការធ្វើពិពិធកម្មថាមពល តាមរយៈការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងធានាឱ្យមានលក្ខខណ្ឌការងារសមស្របដល់កម្មករ-និយោជិកក្នុងស្រុក ព្រមទាំងបន្តពង្រីកការចូលរួមចំណែកក្នុងការទទួលខុសត្រូវផ្នែកសង្គម និងបរិស្ថានល្អប្រសើរថែមទៀត៕
អត្ថបទ៖ វិមាន







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ