Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់ ចេញមុខបំភ្លឺក្រោយមានការផ្សព្វផ្សាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន  

បានផុស

នៅ

បន្ទាប់ពីមានបណ្តាញសារព័ត៌មានមួយចំនួន បានចេញផ្សាយនូវអត្ថបទមួយថា «សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឆបោកប្រាក់ដៃគូររកស៊ី» គឺស្ត្រីដែលរងការចោទប្រកាន់នោះ បានចេញមុខប្រតិកម្មយ៉ាងខ្លាំង ចំពោះការចុះផ្សាយដែលផ្សាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកស្រី។

អ្នកស្រី ជីវ ណារ៉ា ដែលត្រូវគេចោទប្រកាន់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការផ្សព្វផ្សាយទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកនាង ដែលជាសាម៉ីខ្លួន។ អ្នកស្រីថា ជុំវិញករណីនេះ គឺមន្ត្រីយុត្តិធម៌មិនបានបញ្ជូនទៅតុលាការ ដូចការចេញផ្សាយនោះទេ គឺគ្រាន់តែសាកសួរនៅត្រឹមក្រសួងមហាផ្ទៃ ដោយលោកស្រី ជីវ ណារ៉ា មិនទាន់ត្រូវបានតុលាការចោទប្រកាន់ នៅឡើយ។ ដូចនេះលោកស្រីមិនមានទោសនោះទេ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា បញ្ចប់វិវាទដោយសន្តិវិធីក្រៅប្រពន្ធ័តុលាការ ដោយមានសាក្សីដឹងលឺត្រឹមត្រូវ។

ជាមួយគ្នានេះដែរ អ្នកស្រីក៏បានបង្ហាញការសោកស្តាយ ចំពោះអ្នកសារព័ត៌មានដែលចេញផ្សាយប្រាសចាកពីការពិត ដោយមិនបានសួរសាម៉ីខ្លួនដោយផ្ទាល់។ អ្នកស្រីថា ការផ្សាយនេះ វាធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់អ្នកស្រី។ ក្នុងនាមអ្នកស្រី ជាអ្នកជំនួញ ជាសហគ្រិនស្ត្រីមួយរូប ដែលកំពុងតែធ្វើអាជីវកម្ម មានឈ្មោះបោះសំឡេងនៅក្នុងខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាមិនត្រឹមតែប៉ះពាល់កិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម ដែលកំពុងដំណើរការផងដែរ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ភាគីទាំងពីរបានសម្របសម្រួលគ្នា និងដោះស្រាយដើម្បីបញ្ចប់វិវាទរួចរាល់ហើយ និងបានវិលត្រលប់ទៅប្រកបអាជីវកម្មរបស់ខ្លួនតាមធម្មតា មិនមានបញ្ជូនទៅតុលាការដូចការចេញផ្សាយ នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១១ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២២ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម