Connect with us

សន្តិសុខសង្គម

ប្រធានអាជ្ញាធរ​គ្រឿងញៀន​ហួសចិត្ត​ ករណី​គោយន្ត​ដឹក​គ្រឿងញៀន​ជាង ៦០០ គីឡូ​ បម្រុងចូល​មកកម្ពុជា

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​សម្តែង​ការ​ ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ករណី​យក​គោ​យន្ត​ដឹក​គ្រឿងញៀន​ជាង៦០០គីឡូក្រាមបន្តកន្ទុយ​គ្នា​បម្រុង​ចូល​មក​ខ្មែរ​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ឡាវ​ធ្វើការ​បង្ក្រាប​បាន​ ខណៈ​គោ​យន្ត​ទាំងនោះ​ធ្លាប់តែ​ដឹក​ជី​នៅ​ខេត្ត​ជាប់​នឹង​ព្រំដែន​ខេត្ត​ ស្ទឹង​ត្រែង​របស់​ខ្មែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២១​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២​ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី ​៣០​ ខែមីនា​ ឆ្នាំ​២០២២​នេះ​ លោក​ កែ​ គឹ​ម​យ៉ា​ន​ បាន​មានប្រសាសន៍​ថា​ «​ប៉ុន្មាន​ថ្ងៃមុន​ ខេត្តស្ទឹងត្រែង​ ឃើញ​មក​ពី​ឡាវ​ ហើយ​គោ​យន្ត​ពី​ដើម​គេ​យក​ដឹក​តែ​ជី​ តែ​ឥឡូវ​យក​ដឹក​គ្រឿងញៀន​ទាំង​កា​រ៉ុ​ងៗ​ ហើយ​ការ​ដឹក​នេះ​គឺជា​ការ​ដឹក​ដោយ​ចំហរ។​ លេង​តែ​អ៉ី​ចឹ​ង​ងាប់​ដល់​ខ្មែរ​ តែ​ទោះជា​យ៉ាងណា​យើង​អរគុណ​ដល់​អាជ្ញាធរ​ឡាវ​ដែល​ចាប់​បាន​ទាន់​ពេលវេលា​»​។​

លោកឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា​ គ្រឿងញៀន​ដែល​ធ្វើការ​ដឹក​ដោយ​គោ​យន្ត​នោះ​ គឺ​មាន​ចំនួន​បី​គ្រឿង​ ផ្ទុក​គ្រឿងញៀន​ប្រហែល​ជាង​ ៦០០​​ គីឡូក្រាម​ ហើយ​បម្រុង​ដឹក​ចូល​មក​ខ្មែរ​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​គេ​ចាប់​បាន​ដោយ​ចៃដន្យ​ ខណៈ​គេ​ទៅ​បង្ក្រាប​ឡាន​គេចពន្ធ​នោះ​។​

បន្ទាប់​ពី​មើលឃើញ​ករណី​នាំ​ចូល​គ្រឿងញៀន​នៅ​តែ​បន្ត​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ក៏​បាន​បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់​ ជា​ពិសេស​ខេត្ត​ដែល​ជាប់​នឹង​ព្រំដែន​ ប្រទេស​ជិតខាង​ គប្បី​បង្កើន​ការ​បង្ក្រាប​នូវ​បទល្មើស​មួយ​នេះ​បន្ថែម​ទៀត​ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​បន្ត​ទៀត​នោះ​ឡើយ​ ខណៈ​គ្រឿង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នោះ​។​

ជាមួយ​គ្នា​នោះលោក​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ទាំងអស់​គប្បី​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ​ចំពោះ​ការ​នាំ​ចូល​នៅ​សារធាតុ​គីមី​ ដោយសារ​ធាតុគីមី​ខ្លះ​ត្រូវ​បាន​ឈ្មួញ​ទុច្ចរិត​លួច​នាំ​មក​ដើម្បី​ធ្វើ​គ្រឿងញៀន​ផ្សំ​ ខណៈ​ករណី​នេះ​ធ្លាប់​មាន​ ហើយ​បង្ក្រាប​បាន​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេង សារី
នយោបាយ៣ នាទីutes មុន

សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម