Connect with us

ព័ត៌មានជាតិ

គ.ជ.ប ទទួលបានបណ្ដឹងចំនួន ​៥ បន្ថែមទៀត ហើយនឹងដោះស្រាយនៅថ្ងៃស្អែក

បានផុស

នៅ

គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប​) នៅ​ថ្ងៃ​ទី ​៣០ ខែមីនា ឆ្នាំ​ ២០២២​​នេះ ​ទទួល​បាន​​បណ្តឹងមួយ​ចំនួនបន្ថែមទៀត នៅក្នុងដំណាក់​កាល​​បិទ​ផ្សាយ​បញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ហើយ​បណ្តឹងទាំងនោះ​នឹងដំណើការ​ដោះស្រាយ​​នៅថ្ងៃទី ៣១ ខែមីនាស្អែកនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គ.ជ.ប​) បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី​នៅ​​ថ្ងៃ​ទី​ ៣០ ខែមីនា ឆ្នាំ​២០២២​​នេះ ​យ៉ាងដូច្នេះថា «នៅថ្ងៃនេះ គ.ជ.ប ទទួលបានបណ្ដឹងចំនួន ៥ទៀត ហើយ​បណ្ដឹងនេះ​​នឹងដោះស្រាយនៅថ្ងៃស្អែក ប៉ុន្តែអ្វីដែលប្រាកដប្រជាលើការងារបណ្ដឹងនេះ នៅថ្ងៃទី ៦ ខែមេសាខាងមុខ គឺជាកាលបរិច្ឆេទចុងក្រោយ​ នៃការរៀបចំបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះ​បញ្ចប់ការប្ដឹងនៅគ.ជ.ប​ គឺត្រឹមថ្ងៃទី ៦ ខែមេសា ខាងមុខ។ បានន័យថា ជាកាលបរិច្ឆេទ​ចុង​ក្រោយ នៃការ​ដោះស្រាយពាក្យបណ្ដឹងចប់រួចរាល់ ហើយបញ្ជីបេក្ខជនផ្លូវការនឹងត្រូវរួចរាល់ផងដែរ»។​

សូមបញ្ជាក់ថា នៅក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយ ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ រយៈពេល ៣ថ្ងៃ គណៈកម្មការឃុំ -សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទទួលបានបណ្តឹងសរុបចំនួន ១៥២ បណ្តឹង ហើយក្នុងចំណោមបណ្តឹងទាំងនោះ មាន ១៤៤ បណ្ដឹង ជាករណីប្ដឹងសុំបដិសេធ មិនឈរឈ្មោះជាបេក្ខជនឲ្យបក្សនយោបាយ​​ ហើយបើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប ថា គណបក្សភ្លើងទៀន រងបណ្តឹងច្រើនក្នុងការយកឈ្មោះគេ ដោយមិនប្រាប់សាម៉ីខ្លួន៕

អត្ថបទ៖ កោះកែវ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

រកឃើញក្រុមជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup ហើយ ខណៈ Man City ត្រូវជួប…

ព័ត៌មានជាតិ១១ នាទីutes មុន

តំបន់ទេ ទឹកពុះ និង​​ខ្នងផ្សារ ​គ្រោង​​អភិវឌ្ឍ​រៀប​ចំ​​កញ្ចប់ទស្សនកិច្ច ទាក់​ទាញ​ទេសចរឱ្យមកកម្សាន្ត​កាន់តែច្រើន

ព័ត៌មានជាតិ១៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជា ផ្ដល់ជំនួយ១០ម៉ឺនដុល្លារ និងបញ្ជូនមន្ត្រីសង្គ្រោះ២រូប ដើម្បីជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម