ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ UNបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមនឹងដៃគូអភិវឌ្ឍន៍នានា ពិតជាបានចូលរួមចំណែកយ៉ាងធំធេង និងសកម្មបំផុតលើការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងឱកាសទទួលជួបសម្តែងការគួរសម និងជំរាបលារបស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិការងារពីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងនេះស្ថាប័នទាំងអស់របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ជាដៃគូសហការដ៏សំខាន់មួយនៃស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ភាពជាដៃគូទាំងនេះ គឺកម្ពុជាទទួលបាននូវក្របខណ្ឌគោលនយោបាយ បច្ចេកទេសការកសាងសមត្ថភាព រួមទាំងហិរញ្ញវត្ថុ ដែលបានផ្តល់ប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជាទូទៅ ហើយកម្ពុជាអាចដោះស្រាយបាននូវបញ្ហាសំខាន់ៗជាច្រើនទៀត នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ។

លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងបានធ្វើកិច្ចការងារនេះជាមួយUNអស់រយៈពេល៤ឆ្នាំមកនេះ នៅក្នុងអាណត្តិការងាររបស់លោកស្រីឃើញថា មានភាពបត់បែន និងទទួលបានជោគជ័យគួរជាទីមោទន។ ក្នុងនាមក្រសួង លោករដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ក្រោមកិច្ចសម្របសម្រួលរបស់លោកស្រី ទទួលបានផ្លែផ្កា និងវឌ្ឍនភាព។ សមិទ្ធផលអស់ទាំងនេះហើយ ដែលលោកស្រីបានបន្សល់ទុកនៅកម្ពុជាសង្ឃឹមថា លោកស្រីនឹងទទួលបានជោគជ័យនៅក្នុងការងារថ្មីរបស់លោកស្រីបន្តទៀត។
លោកស្រី Pauline Tamesisបានបញ្ជាក់ថា ការទទួលជោគជ័យទាំងនេះក៏ទទួលបានពីភាពដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃរបស់លោករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំរបស់ក្រសួង។ កន្លងមកនេះ អង្គការសហប្រជាជាតិប្រចាំកម្ពុជាអាចសម្រេចបានជោគជ័យដោយសារតែមានម្ចាស់ប្រទេសផ្តល់លទ្ធភាពយ៉ាងពេញលេញក្នុងការសហការភាពជាដៃគូដ៏ល្អជាមួយគ្នា។

លោកស្រីបញ្ជាក់បន្ថែមថា កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការកសាងមូលធនមនុស្សរបស់កម្ពុជាក្រោមការចាត់ចែង គ្រប់គ្រង ដឹកនាំ សម្របសម្រួលពីស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ។ មួយវិញទៀត ដោយសារតែក្រសួងការងារ មានភារកិច្ចស្នូរក្នុងការទំនាក់ទំនងយ៉ាងជិតស្និត លើផ្នែកអប់រំ អនាគតការងារ សិទ្ធិការងារសិទ្ធនៃការចូលរួម ការបណ្តុះបណ្តាល ការស្វែងរកការងារ កិច្ចគាំពារសង្គមគម្រោងរោងចក្រកាន់តែប្រសើរជាដើម ដែលទាមទារឲ្យខាងUN
បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។
ទន្ទឹមនេះដែរ លោកស្រីក៏បានកោតសរសើរ ដល់ក្រសួងការងារដែលតែងតែការពារផលប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិតជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនដល់បងប្អូនកម្មករនិយោជិតដែលបានរក្សានូវនិរន្តរភាពការងារ និងប្រាក់ចំណូលព្រមទាំងប្រព័ន្ធគាំពារសង្គមផ្សេងៗទៀតដែលក្រសួងបានខ្នះខ្នែងក្នុងកិច្ចការងារទាំងនេះ។
លោកស្រីអះអាងថា ទោះបីជាបេសកម្មរបស់លោកស្រីត្រូវបានបញ្ចប់ក៏ពិតមែនប៉ុន្តែUNមានកិច្ចការងារជាច្រើនទៀត ដែលត្រូវធ្វើនៅកម្ពុជាដោយក្នុងនោះUNកំពុងរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំទៅមុខទៀតដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា។ ខាងUN សុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។

លោករដ្ឋមន្ត្រី រីករាយចំពោះការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់UNក្នុងការធ្វើការជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា។ កន្លងមករដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការយុទ្ធសាស្ត្រក្រោយវិបត្តិកូវីដ-១៩ដោយបន្តអនុវត្តអ្វីដែលមានស្រាប់ ក្នុងបរិបទថ្មីដោយរៀនរស់នៅជាមួយកូវីដក្នុងនោះវិស័យការងារក៏បានបញ្ចូលទៅក្នុងអតិភាពនៃផែនការយុទ្ធសាស្ត្រនេះដែរដូចជា ការដោះស្រាយការងារ សន្តិសុខសង្គម ការបណ្តុះបណ្តាលធនធានមនុស្ស។
លោកដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាមានវឌ្ឍភាព លើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សក៏ដោយ
ក៏នៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្តបន្ទាប់ ទៅតាមបទដ្ឋានជាតិ និងអន្តរជាតិ ច្បាប់ និងមានការចូលរួមពីភាគីពាក់ព័ន្ធដ៏ទៃទៀត។
គួរជម្រាបជូនថា អំឡុងពេល ៤ឆ្នាំដែលបំពេញបេសកកម្ម លោកស្រីPaulineTamesis បានចូលរួមការងារសំខាន់ៗពាក់ព័ន្ធវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា រួមមាន៖ ការងារសមរម្យ, ការអភិវឌ្ឍជំនាញនិង TVET សម្រាប់យុវជន, ការងារទេសន្តរប្រវេសន៍, វិស័យកាត់ដេរ និងផ្នែកសន្តិសុខសង្គម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី