Connect with us

ព័ត៌មានជាតិ

​ក្រុមហ៊ុន ជី​ស៊ី​ស៊ី បាន​ឧបត្ថ​ម្ភ​ការប្រកួត​វាយកូនគោល ពានរង្វាន់​សម្ដេច​ក្រឡា​ហោម​លើក​ទី​៥ ឆ្នាំ​២០២២

បានផុស

នៅ

ភ្នំពេញ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២២​ក្រុមហ៊ុន​ជី​ស៊ី​ស៊ី​មាន​កិត្តិយស​យ៉ាងខ្លាំង ក្នុងការ​ឧបត្ថម្ភ ការប្រកួត​វាយកូនគោល​ពានរង្វាន់​សម្ដេច​ក្រឡាហោម​លើក​ទី​៥​ឆ្នាំ​២០២២ ដែល​បាន​ប្រារព្ធ ឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅ​វ​ឌ្ឈ​នៈ​ហ្គោល​រី​ហ្សត​ក្នុង​ទីក្រុង​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកួត​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សមាគម​វាយ​កូន​ហ្គោល​នៃ​ក្រសួងមហាផ្ទៃ និង​មាន កីឡាករ​ជាង ១៤០​នាក់​ដែល​មកពី​បណ្ដា​ផ្នែក​ផ្សេងៗ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ ក្នុងនោះ ផងដែរ​ក៏មាន​ការចូលរួម​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​. អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្តម​កិត្តិ​សេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ រួមទាំង​សមាជិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​GCC​។​

​ក្រុមហ៊ុន ជី​ស៊ី​ស៊ី មាន​កិ​តិ្ត​យស​បាន​ក្លាយជា​អ្នក​ឧបត្ថម​ធំ​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​។ លោកអ្នក​បានឃើញ​ហើយ​ថា លោក លោកស្រី និង ភ្ញៀវ​កិ​ត្ត​យស​ទាំងអស់​ដែល​ចូលក្នុង​កម្ម​​វិធី​នេះ​អ្នកចូលរួម​ទាំងអស់​ស្លៀកពាក់​ឯកសណ្ឋាន​កីឡា​វាយ​កូន​ហ្គោល​ដែល​ឧបត្ថម្ភ​ដោយ​​ក្រុមហ៊ុន ជី​ស៊ី​ស៊ី រួមទាំង​មាន​អាវយឺត និង​មួក​ដែលមាន​ស្លាក​សញ្ញា GCC ។ យើង​ជឿថា កីឡា​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់រូប ដូចជា​ការ​ញ៉ាំ និង​ការ​គេង​ផងដែរ​។ ជាមួយនឹង​GCC​យើង​ជឿជាក់​ជាមួយនឹង​តុល្យភាព​ការងារ​ហើយ​យើង​តែងតែ​ចង់​បង្កើត​នូវ​បរិយាកាស​ការងារ​ដែល​ប្រកបដោយ​ផាសុកភាព​សម្រាប់​បុគ្គលិក​របស់​យើង​។ ថ្ងៃនេះ​ផងដែរ យើង​កបាន​បញ្ជូន​ក្រុមការងារ នៃ​ក្រុមហ៊ុន​ជី​សុ​ី រៀល​ធី​ចូលរួម​កម្មវិធី​នេះ​ផងដែរ​។ ក្នុងនោះ​ផង​ក​មានតែ ក្រុមហ៊ុន ជី​សុ​ី រៀល​ធី​មួយគត់​ដែល​មកពី​ខាង​វិស័យ​អចល​ទ្រព្យ​ចូល​រួម​កម្មវិធី​នេះ​។​យើង​ពិត​ជាមាន​ពេលវេលា​ដ៏​ពិសេស​ក្នុងការ​សហការ​ជាមួយនឹង​សមាគម​វាយ​កូន​ហ្គោល​នៃ​ក្រសួងមហាផ្ទៃ​។​” លោក​ប្រធាន GCC Mr. Alex Yu និង លោក Ricky Lai ប្រធាន ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GCC​គ្រុប បាន​ប្រាប់​សារព័ត៌មាន​។​

GC Realty គឺជា​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​ដ៏​រឹងមាំ​ដែលជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្អ​របស់​ក្រុមហ៊ុន ជី​ស៊ី​ស៊ី និង​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ 100%​របស់​ក្រុមហ៊ុន ជី​ស៊ី​ស៊ី ដែល​បច្ចុប្បន្ន​ក៏​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន​តែងតែ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ជា​ច្រើ​និង​វគ្គ​សិក្ខាសាលា​ដើម្បី​ផ្ដល់ជូន​ភ្នាក់ងារ​លក់ និង​ដៃគូ​នូវ​ចំណេះដឹង និង​ជំនាញ​ថ្មីៗ​នៅក្នុង​ផ្នែក​អចលនទ្រព្យ​នេះ​។​

​ក្រុមហ៊ុន GCC

​ក្រុមហ៊ុន​GCC​គ្រុប​មាន​ប្រភពដើម​មកពី​ប្រទេស​ហុងកុង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​GCC​មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស​ហើយ​បច្ចុប្បន្ន​យើង​គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ពហុ​ជាតិ​ដែលមាន​កេ​រ្ដ៍​ឈ្មោះ​ល្បីល្បាញ និង​មាន​មូលដ្ឋាន​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ GCC មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 7​រួមមាន ៖ GC City, GC Land, GC Realty, GC Design, GC Management, GC Credit​។ គម្រោង​បច្ចុប្បន្ន​របស់ GCC រួមមាន​៖ បុរី ណា​ឌី ដោយ​ជី​ស៊ី ស៊ី​ធី​, CEO Wyndham Residence ផ្សារ​ជី​ស៊ី អូរឫស្សី ផ្សារ​យើង GC Residence ជ្រោយចង្វារ ​។ ក្រុមហ៊ុន GCC ក៏មាន​ការិយាល័យ​នៅ​ប្រទេស​ហុងកុង ចិន និង​ជប៉ុន​ផងដែរ​។​

​ក្រុមហ៊ុន​GCC​គ្រុប​មាន​ប្រភពដើម​មកពី​ប្រទេស​ហុងកុង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​GCC​មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស​ហើយ​បច្ចុប្បន្ន​យើង​គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ពហុ​ជាតិ​ដែលមាន​កេ​រ្ដ៍​ឈ្មោះ​ល្បីល្បាញ​និង​មាន​មូលដ្ឋាន​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា​។​បច្ចុប្បន្ននេះ GCC មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 7​រួមមាន ៖ GC City, GC Land, GC Realty, GC Design, GC Management, GC Credit​។ គម្រោង​បច្ចុប្បន្ន​របស់ GCC រួមមាន​៖ បុរី ណា​ឌី ដោយ​ជី​ស៊ី ស៊ី​ធី​, CEO Wyndham Residence ផ្សារ​ជី​ស៊ី អូរឫស្សី ផ្សារ​យើង GC Residence ជ្រោយចង្វារ។ ក្រុមហ៊ុន GCC ក៏មាន​ការិយាល័យ​នៅ​ប្រទេស​ហុងកុង ចិន និង​ជប៉ុន​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេង សារី
នយោបាយ៣ នាទីutes មុន

សម្ដេចតេជោមិនដែលចាត់ទុកលោក សេង សារី ជាចារកម្មទេ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម