ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ឆ្នាំ ២០២៣ សម្ដេចនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តបញ្ជាក់ជាថ្មីថា សម្ដេច នឹងបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី នាឆ្នាំ ២០២៣បន្តទៀត។ ការបញ្ជាក់ជាថ្មី របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីនេះថា «សូមបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ឆ្នាំ ២០២៣ គឺ ហ៊ុន សែន ដដែល…ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន ដែលត្រូវបានត្រៀមបម្រុងទុកជារឿងធម្មតារបស់គណបក្សនយោបាយនីមួយៗ គណបក្សណាគេរៀបចំ អាហ្នឹងជារឿងរបស់គេ យើងគោរពការសម្រេចរបស់គេ ប៉ុន្តែសុំឲ្យគេទទួលស្គាល់ការសម្រេចចិត្ត របស់គណបក្សប្រជាជនផងដែរ»។
ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការត្រៀមបម្រុងទុកបេក្ខជននាយករដ្ឋមន្ត្រី គឺត្រូវតែរៀបចំបើមិនដូច្នេះទេ វិបត្តិនឹងកើតឡើង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ