ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហើបថា ការរុករកប្រេងរបស់កម្ពុជា បានជួបបញ្ហាហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ការរុករកប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជា បាននិងកំពុងជួបបញ្ហាមិនមានលទ្ធផល ហើយត្រូវបានគេលួចកប៉ាល់ថែមទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ កម្ពុជាបានរុករករ៉ែមាសបានច្រើនវិញ។
ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «អារឿងបញ្ហា ការជីកប្រេងនៅឯសមុទ្រនោះ វាបង្កើតបានជាបញ្ហាហើយ ព្រោះអាជីកនោះ វាអត់ផល ថែមទាំងគេលួចអាកប៉ាល់ហ្នឹងថែមទៀត»។
តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបាននិងកំពុងទទួលលទ្ធផល ពីការរុករករ៉ែមាសយ៉ាងច្រើនវិញ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ កម្ពុជារុករករ៉ែមាសបានចំនួន ២ ២៧៥គីឡូ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ